ខណៈពេលរង់ចាំរថយន្តពេទ្យមកទទួល អ្នកជំងឺកូវីដ១៩ ថៃជាច្រើននាក់ត្រូវបង្ខំចិត្តសម្រាកជិតធុងសំរាម

163

ថៃ៖ ខណៈដែរចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបន្តកើនឡើងយ៉ាងគំហុកនោះ បញ្ហាជាច្រើនក៏បានកើតមានផងដែរ ដូចជានៅតាមមន្ទីរពេទ្យត្រូវខ្វះគ្រែសម្រាប់ដាក់អ្នកជំងឺ ខ្វះសម្ភារៈបរិក្ខាពេទ្យ ហើយសូម្បីតែការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ក៏មានភាពយឺតយ៉ាវខ្លាំងណាស់ដែរ។ ជាក់ស្តែងសារព័ត៌មាន Nation Thailand បានចុះផ្សាយនូវរូបភាពជាច្រើនសន្លឹកដែលបង្ហាញថា មានអ្នកជំងឺកូវីដ ១៩ ថៃជាច្រើននាក់់បាននាំគ្នាសម្រាកនៅកន្លែងចតរថយន្តក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក ដោយអ្នកខ្លះបានយកកន្ទេលទៅក្រាលដេក អ្នកខ្លះវិញបានត្រឹមអង្គុយនៅលើកៅអីជ័រប៉ុណ្ណោះ ខណៈដែលពួកគាត់ត្រូវរង់ចាំរថយន្តពេទ្យមកទទួលពួកគាត់យកទៅព្យាបាល។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានធ្វើការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១០,០៨២ នាក់បន្ថែមទៀត រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៤១នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុបកើនឡើងដល់ ៣៩១,៩០៩នាក់ និងស្លាប់សរុបចំនួន ៣,២៤០ នាក់ផងដែរ៕

ប្រភព៖ Nation Thailand

Turbo tech solutions