ផ្ទុះស៊ីទែន ប្រេងសាំងក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច បណ្ដាលអោយកម្មករម្នាក់បាត់បង់ជីវិត ក្នុងខណ្ឌ៧មករា

111

រាជធានីភ្នំពេញ៖ ផ្ទុះស៊ីទែន ប្រេងសាំងក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិច បណ្ដាលឲ្យកម្មករម្នាក់វ័យប្រហែល៤០ឆ្នាំជាងបានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុខណៈដែលជនរងគ្រោះចុះទៅផ្សារជួសជុលស៊ីទែននោះ ។

ហេតុការណ៍ផ្ទុះស៊ីទែនប្រេងនេះ បានកើតឡើងកាលពីវេលាម៉ោង០១៖២០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចដែលកំពុងជួសជុលមួយ ស្ថិតនៅតាមផ្លូវលេខ១៨២ ម្តុំបុរីកីឡា ជិតអតីតកន្លែងធ្វើស្លាកលេខ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានខ្សឹបប្រាប់ថា មុនពេលកើតហេតុ ដោយសារស្ថានីយប្រេងឥន្ទនៈកើតហេតុខាងលើ កំពុងបន្តការជួសជុលនៅឡើយ ចំណែកឯស៊ីទែនស្តុកប្រេងឥន្ទនៈ ដោយជនរងគ្រោះចុះធ្វើការផ្សារស៊ីទែននោះ ប៉ុន្តែស៊ីទែននោះមិនមានប្រេងនោះទេ ខណៈពេលកំពុងផ្សារ ក៏ធ្លាក់កំទេចផ្សារហើយស៊ីទែននៅមានចំហេះ ក៏ផ្ទុះលាន់ត្រហឹងតែម្តង។

ភ្លាមៗយើងមិនអាចបញ្ជាក់អត្តសញ្ញាណរបស់ជនរងគ្រោះបាននៅឡើយទេ ដោយសមត្ថកិច្ចកំពុងចុះពិនិត្យនៅចំណុចទីតាំងកើតហេតុ ។

Turbo tech solutions