ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨២៥នាក់និងចំនួនអ្នកស្លាប់២១ ខណៈជាសះស្បើយ ១០២២នាក់

139

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨២៥នាក់និងចំនួនអ្នកស្លាប់២១ ខណៈអ្នកជំងឺ ១០២២នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៨,៧៩៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦១,០៣៩នាក់ និងស្លាប់សរុបចំនួន ១១៤៩នាក់៕

Turbo tech solutions
HQP