រន្ធត់ណាស់! សពកុមារាអាយុ ៥ឆ្នាំដែលបានបាត់ខ្លួន ត្រូវបានរកឃើញនៅខេត្តត្បូងឃ្មំ ខណៈដែលកុមារាអាយុ ១៥ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួន

312

ត្បូងឃ្មុំ៖កាលពីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង១៣:៣០នាទី ឪពុករបស់កុមារាអាយុ៥ឆ្នាំបានរាយការណ៍ជូនសមត្ថកិច្ចស្រុកអូររាំង, ខេត្តត្បូងឃ្មំអំពីការបាត់ខ្លួនរបស់កូន។ កម្លាំងសមត្ថកិច្ច និងអ្នកជិតខាងបានចាប់ផ្តើមស្វែងរកខ្លួនកុមារារងគ្រោះទាំងថ្ងៃ និងយប់។ នៅវេលាម៉ោង១២:៣០អាធ្រាត្រ ថ្ងៃទី២០ ខែកក្កដា សាកសពរបស់កុមារារងគ្រោះត្រូវបានគេរកឃើញនៅក្នុងស្រះត្រកួនមួយ។អង្គភាពការពារកុមារ (CPU) បានទទួលព័ត៌មានអំពីករណីនេះ ហើយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តត្បូងឃ្មំបានធ្វើការពិនិត្យសាកសព។ យើងបានឃើញថាសាកសពត្រូវបានគេវាយជាច្រើនកន្លែង មុននឹងលង់ទឹកស្លាប់។មន្ត្រីស៊ើបអង្កេតបានយល់ឃើញថាកុមារារងគ្រោះត្រូវបានគេឃើញជាលើកចុងក្រោយនៅក្នុងថ្ងៃបាត់ខ្លួន ជាមួយកុមារាអាយុ១៥ឆ្នាំម្នាក់ ដែលត្រូវជាអ្នកជិតខាង។ កម្លាំងសមត្ថកិច្ចបាននាំខ្លួនកុមារាអាយុ១៥ឆ្នាំនេះទៅសួរនាំ ហើយក៏បានសារភាពថាគេបានប្រព្រឹត្តបទល្មើសនេះព្រោះតែខឹងថាកុមារារងគ្រោះបានជេទៅលើរូបគេ។ ជនសង្ស័យនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មំនៅក្នុងថ្ងៃនេះ ដើម្បីផ្តន្ទាទោសពីបទឃាតកម្មដោយចេទនាទៅលើជនរងគ្រោះ៕

Turbo tech solutions
HQP