ក្រសួងពាណិជ្ជកម្មថា គិតតាមទីផ្សារអន្តរជាតិ បន្ទាប់ពីពលរដ្ឋរិះគន់តម្លៃប្រេងឥន្ធនៈឡើងថ្លៃ

81

​ភ្នំពេញ ៖ តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​គិត​តាម​តម្លៃ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​យក​មក​គណនា​តាម​រូបមន្ត​ទូទៅ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ប្រេង​ក្នុងស្រុក​លក់​នៅ​លើក​ទីផ្សារ ។ នេះ​បើ​តាម​ក្រសួងពាណិជ្ជកម្ម ។

ការ​បញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​នេះ ខណៈ​ដែល​តម្លៃ​ប្រេងឥន្ធនៈ​មួយ​រយៈពេល​នេះ គេ​សង្កេត​ឃើញ​ថា មានការ​ហក់​ឡើង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ចង្ង​ល់​យ៉ាង​ខ្លាំង ពិសេស​នោះ​ការ​លក់​ចេញពី​ក្រុមហ៊ុន​ដែល​កំពុង​ប្រកប​អាជីវកម្ម​ប្រេង នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ខុស​គ្នា ។
លោក ភារ៉ា ដែលជាបុគ្គលិកធនាគារមួយនៅរាជធានីភ្នំពេញ បានបញ្ជាក់ថាលោក សូមក្រសួងជួយមេីលរាស្ត្រផង ទី១ ប្រេងឥន្ធនះឡេីងថ្លៃ ច្រេីន តែចុះ តិចៗ ។ ចុះតិច គឺថាពេលចុះភាគច្រើន ត្រឹម ៥០ រៀល ឬ ១០០ រៀលក្នុងមួយលីត្រសាំង តែបើឡើងវិញ ម្តង ២០០ រៀល ឬទៅដល់ ៥០០ រៀលក៏មាន ។ លោកបន្តថា ខណៈកូវីដ-១៩ នៅបន្តវាយលុកកម្ពុជា និងប្រទេសផ្សេងៗទៀតយ៉ាងជោគជាំនោះ តម្លៃអាហារ និងទំនិញលើទីផ្សារកម្ពុជាក៏មានតម្លៃថ្លៃខ្លាំង ធៀបនឹងប្រទេសជិតខាង ដូចជាវៀតណាម និងថៃ ជាដើម ។យ៉ាងណា​ក្តី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ​យ៉ាងដូច​នេះ​ថា ៖«​សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ការ​បោះផ្សាយ​នូវ​សេចក្ដីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​បណ្តា​ស្ថានីយ៍​នានា​ដែល​ក្រសួងពាណិជ្ជកម្ម​បាន និង​អនុវត្ត​កន្លង​មក​មិនមែន​ជា​ការ​កំណត់​ថ្លៃ​លក់រាយ​នៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នោះ​ទេ តែ​នេះ គឺជា​យន្តការ​មួយ​ដែល​ជួយ​ផ្សព្វផ្សាយ ដោយ​តម្លាភាព​នូវ​ការ​ឡើង​ចុះ​នៃ​ថ្លៃ​នៃ​ប្រេង​ឥន្ទ​នៈ​ដែល​មានការ​ប្រែប្រួល​រត់​តាម​ការ​ប្រែប្រួល​ថ្លៃ​នៃ​ប្រេង​ឥន្ទ​នៈ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​ក្រសួង​គ្រាន់តែ​យក​កត្តា​នានា​ទាក់ទង​នឹង​ថ្លៃ​មក​គណនា​តាម​រូប​ប​មន្ត​ទូទៅ ហើយ​បញ្ចេញ​ឱ្យ​សាធារណជន​ជ្រាប​អំពី​ថ្លៃ​ប្រេង​ឥន្ទ​នៈ​ដែល​ក្រុមហ៊ុន​ប្រេង​ក្នុងស្រុក​កំពុង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​»​។ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ចំពោះ​ការ​ធ្វើ​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​ចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា​ជា​ប្រចាំ​ថា ក្រសួងពាណិជ្ជកម្ម​មាន​ភារ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ត្រឹមតែ​ស្រង់​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​ទូទៅ ដើម្បី​ប្រើប្រាស់​ជា​ស្ថិតិ​សម្រាប់​ការងារ​ស្រាវជ្រាវ ការ​វិភាគ និង​តាមដាន​អត្រា​អតិផរណា​សំដៅដាក់​ចេញ​នូវ​វិធានការ​ណាមួយ​ដែល​អាច​ជួយ​សម្រួល​ដល់​លំហូរ​ទំនិញ​នៅ​ក្នុងស្រុក និង​នាំ​ចេញ​-​នាំ​ចូល​តាម​យន្តការ​ទីផ្សារសេរី តែ​ប៉ុណ្ណោះ​។ពាក់ព័ន្ធ​នឹង​សំណូមពរ​ឱ្យ​មាន​យន្តការ​សម្រាប់​ស្រង់ និង​សម្របសម្រួល​លើ​បរិមាណ និង​ថ្លៃ​លក់​មុខទំនិញ​យុទ្ធសាស្ត្រ​ណាមួយ​នៅ​លើ​ទីផ្សារ នោះ​ឯកឧត្តម​ថា ក្រសួងពាណិជ្ជកម្ម​នឹង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​ឱ្យ​មាន​កិច្ចប្រជុំ​ពិភាក្សា​ក្រោម​ក្របខ័ណ្ឌ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុន​នឹង​គោរព​ស្នើ​សុំ​អនុសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​លើ​បញ្ហា​នេះ ៕

Turbo tech solutions