អគ្គិភ័យឆាបឆេះ​ទូក​មួយ​គ្រឿង លើ​សមុទ្រ អភិបាលក្រុង​កោះ​រ៉ុ​ង ជួយ​សង្គ្រោះ​បាន​១០​នាក់ ខណៈអ្នកស្លា​.​ប់មួយម្នាក់

158

ខេត្តព្រះសីហនុ៖ ទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភ័យពេលកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង វេលាម៉ោង១០កន្លះព្រឹក​ថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ។នេះបើតាមការឲ្យពីសមត្ថកិច្ច ទូកដែលឆេះនេះជាទូកដឹកបន្លែ​ទំហំទទឹង៣.៤ម៉ែត្រ​បណ្តោយ១៣ម៉ែត្រ​ ម៉ាស៊ីន១៣០សេស​ ម្ចាស់ទូកឈ្មោះ រត្ន័​ ឧត្តម​ ភេទប្រុស​ អាយុ២៦​ ឆ្នាំ​ មានទីលំនៅបច្ចុប្ប​ន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​។ យោងតាមការបំភ្លឺប្រាប់សមត្ថកិច្ចពីអ្នកបើកបរទូក​​ ​ឲ្យដឹងថានៅលេីទូកមានមនុស្សចំនួន១១នាក់​ ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណេីពីផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២​ ក្នុងសង្កាត់១​ ក្រុងព្រះសីហនុ​ ​ លុះដល់កន្លែងកេីតហេតុ​ ម៉ាស៊ីនបានធ្លាយទុយោប្រេង​ ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលអោយមានភ្លេីងឆាបឆេះ​ជាអគ្គិភ័យ នៅលើទូក។ ហេតុការណ៍នេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ (ឈ្មោះហ៊ីង​ ស្រស់​ ភេទស្រី​ អាយុ៥០ឆ្នាំ​ រស់នៅភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ និងរងបួសចំនួន០៦នាក់​ ក្នុងនោះរបួសធ្ងន់ម្នាក់ជាអ្នកបើកបរទូក និងម្នាក់​បាន​ស្លាប់ ឈ្មោះ ហ៊ីង ស្រស់ ភេទ​ស្រី អាយុ​៥០​ឆ្នាំ។ ពេលកើតហេតុភ្លាមៗក៍មានការជួយសង្គ្រោះពីអូបរ័ល្បឿនលឿនដែលនៅជិតដឹកជញ្ជូនជនរងគ្រោះមកកាន់ដីគោក និងការជួយសង្គ្រោះពីសមត្ថកិច្ចនិងប្រជាពលរដ្ឋបន្ថែមទៀត នាំយកអ្នករងបួសមកមន្ទីរពេទ្យ៕

Turbo tech solutions