៣នាក់​ឌុប​គ្នា​ចេញ​ធ្វើ​សកម្មភាព​ មិនទាន់បាន​អី​​​​ផង អស់លក្ខណ៍​ម្នាក់​

97

ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ប្រដាប់​ដោយ​ឧបករណ៍​ឆ្កឹះ​សោរ​ទ្វារផ្ទះ​ និង​កាច់​សោ​រក​ម៉ូតូ​ផង​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចេញ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ប៉ុន្តែ​ពុំ​ទាន់​បាន​ធ្វើ​ផង ​ស្រាប់តែ​ជួប​កម្លាំង​នគរបាល​កំពុង​ល្បា​តាម​ផ្លូវ ហើយដោយ​សារ​តែ​មានការ​សង្ស័យ​នគរបាល​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​ ។ ​ខណៈនោះ​ជនសង្ស័យ​បាន​ឈប់​រួច​ផ្ដួល​ម៉ូតូ​ចោល​ហើយ​បក្ខពួក​២​នាក់​បាន​រត់គេច​ខ្លួន​បាត់​នៅ​សល់​ជនសង្ស័យ​១​នាក់​ រត់​អត់​រួច​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​។

ការ​ចាប់ខ្លួន​បក្ខពួកជនសង្ស័យ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទីឈានចូលព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ នៅ​តាម​ផ្លូវ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ​ហេង សេង​ហួ ភេទបុ្រស អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចោម​ចៅ​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បក្សពួក​២​នាក់​ដែល​រត់គេច​ខ្លួន ក្នុងនោះម្នាក់​​ឈ្មោះ​អា​តាស អាយុ​២៧​ឆ្នាំ និងម្នាក់ទៀត​​ឈ្មោះ​អាសូ អាយុ​២៣​ឆ្នាំ​ ។ ​ខណៈនោះ​កម្លាំង​នគរបាល​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុ​ងដាគុប ​ចង្កៀង​ជ្រុង​១​គ្រឿង​ ព​ណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​កណ្ដាល​1A-9262 ដែល​ជា​មធ្យោបាយ​ជិះ​ដើរ​ធ្វើ​សកម្មភាព និង​ដែក​សម្រាប់​ឆ្កឹះ​កូនសោរ​១, ​ដែក​សម្រាប់​កាច់​សោ​រក​ម៉ូតូ​១ និង​សោរ​លេខ​៨​សម្រាប់​ដោះ​ខ្ចៅ​១​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន គឺ​​ជនសង្ស័យ​​ម្នាក់​ខាងលើ​រួម​ជាមួយ​បក្ខពួក​​២នាក់ទៀត​​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុ​ងដា​គុប​ចង្កៀង​ជ្រុង​១​គ្រឿង​ខាងលើ​ឌុ​ប​គ្នា​ចេញ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​តាម​ផ្ទះ​ ហើយ​បើ​ឃើញ​ម៉ូតូ​ទុក​ប្រហែស​និង​លួច​យក​ភ្លាម​ ។​ ប៉ុន្តែ​ពេល​នោះ​នៅ​ពុំ​ទាន់​រក​កន្លែង​​ដើម្បី​លួច​ឃើញ​នៅឡើយ​ទេ ស្រាប់តែ​បាន​ជួប​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​កំពុង​ល្បាត​ពួនស្ទាក់​​ចាប់​បទល្មើស​​ផ្សេងៗនៅ​ក្នុង​មូលដ្ឋាន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ​ កម្លាំង​នគរបាល​បាន​ហៅ​ពួកគេ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល ​រួច​ព្យាយាម​រត់គេច​ខ្លួន ហើយ​បក្ខពួ​ក​២​នាក់​ គឺ​ឈ្មោះ​អា​តាស និង​ឈ្មោះ​អាសូ បាន​រត់​រួច​បាត់​ស្រមោល នៅ​សល់​ជនសង្ស័យ​ឈ្មោះ​ហេង សេង​ហួ រត់​អត់​រួច​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បាន​ ។ ​ពេល​នោះ​កម្លាំង​បាន​ឆែកឆេរ​រក​ឃើញ​និង​ដកហូត​បាន​វត្ថុ​តាង​ខាងលើ បន្ទាប់​មក​បាន​នាំ​ជន​នេះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា​ពួក​ខ្លួន​ពិតជា​ចេញ​ធ្វើ​សកម្មភាព​លួច​មែន ប៉ុន្តែ​ពុំ​ទាន់​បាន​លួច​ផង​ ក៏​ជួប​នគរបាល​និង​ត្រូវ​ឃាត់ខ្លួន​បាន​បែប​នេះ​តែ​ម្ដង​។​លក​រោយ​ពេល​សាកសួរ​រួច​មួយ​ជំ​ហាន ទើប​បញ្ជូន​ជន​នេះ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សួរនាំ​បន្ត​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕​

Turbo tech solutions