រដ្ឋាភិបាលឡាវ បន្តអនុវត្តវិធានការបិទខ្ទប់ប្រទេស រយៈពេល១៥ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្តាត់ជំងឺកូវីដ១៩

83

ឡាវ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ បានចេញសេចក្តីជូនដំណឹងថា រដ្ឋាភិបាលឡាវ បានបន្តអនុវត្តវិធានការបិទខ្ទប់ប្រទេសរយៈពេល១៥ថ្ងៃបន្ថែមទៀត ដើម្បីការពារជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបន្ធូរបន្ថយវិធានការមួយចំនួនផងដែរ។ នេះបើតាម បើតាមសេចក្តីជូនដំណឹងបញ្ជាក់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

វិធានការបន្តហាមឃាត់អំឡុងពេលបិទខ្ទប់នេះ រួមមាន៖

* កន្លែងផឹកស៊ី កាស៊ីណូ ការ៉ាអូខេ ក្លឹបកម្សាន្ត ល្បែងគ្រប់ប្រភេទ រោងភាពយន្ត ហាមជួបជុំកុះករ ពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ១៩ មិនអាចធ្វើដំណើរតាមរថយន្ត និងយន្តហោះបានទេ។
* បាល់ទាត់ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក្លឹបកីឡាប្រដាល់នៅតាមបណ្តាខេត្តដែលមានការរាលដាលក្នុងសហគមន៍។

ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា វិធានការអនុញ្ញាតឱ្យបើកដំណើរការរួមមាន៖

* ផ្សារទំនើប ផ្សារលក់ដុំ-លក់រាយ ផ្សាររាត្រី ផ្សារលក់ម្ហូបអាហារ កន្លែងដើរហាត់ប្រាណ នេសាទ ភោជនីយដ្ឋាន ហាងកាហ្វេ រមណីយដ្ឋានទេសចរណ៍ ហាងកាត់សក់ និងហាងកែសម្ផស្ស។
* រៀបចំកិច្ចប្រជុំក្រៅតំបន់ក្រហមមិនឱ្យមានអ្នកចូលរួមច្រើន បើកសាលារៀនគ្រប់កម្រិតសិក្សានៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យនៃការឆ្លងខ្ពស់។
* ក្លឹបកីឡាគ្រប់ប្រភេទ កន្លែងម៉ាស្សា (ទទួលសេវាកម្មតែបុគ្គលណាដែលបានទទួលវ៉ាក់សាំងកូវីដ១៩ គ្រប់ពីរដូស និងបើកត្រឹមម៉ោង០៨យប់) នៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យនៃការឆ្លងខ្ពស់ មិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹង។
រហូតមកដល់ពេលនេះ ឡាវមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣,៨៦៣នាក់ និងស្លាប់ ៥នាក់ ខណៈដែលករណីឆ្លងប្រចាំថ្ងៃចាប់ផ្តើមកើនឡើងកាន់តែច្រើន៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឡាវ៖

Turbo tech solutions