ក្រុមហ៊ុន Smart បានព្យួរការងារបុគ្គលិកម្នាក់ បន្ទាប់ពី ផ្ទុះការរិះគន់ រឿងកាត់ផ្ដាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ

87


ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញនូវសេចក្ដីជូនដំណឹងមួយ ដោយធ្វើការអភ័យទោសដោយសុទ្ធចិត្តចំពោះអតិថិជនដែលទទួលរងការប៉ះពាល់ពីបញ្ហាដែលបានកើតឡើងនេះ ។

ក្រុមហ៊ុនស្មាត ក៏សូមបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការផ្តល់នូវដំណោះស្រាយនិងសំណងសមស្របមួយជូនដល់អតិថិជនដែលទទួលរងការប៉ះពាល់នេះ ។

សេចក្ដីជូនដំណឹងនេះ ក៏បានបញ្ជាក់ថា យោងតាមការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុន គឺ បានរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ គាត់ត្រូវបានព្យួរពីការងារនិងទទួលទណ្ឌកម្មវិន័យនានា យោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ។ (កាន់តែលម្អិតសូមអានសេចក្ដីជូនដំណឹងនេះបន្ថែមទៀត)

សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី ( Smart Axiata Co,Ltd) បានអនុវត្តខុសនឹងនីតិវិធីនៃការបើកលេងទូរស័ព្ទជូនអតិថិជនដោយបានកាត់ផ្ដាច់លេខទូរស័ព្ទអតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឲ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម  ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ៕

Turbo tech solutions