កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨៦០នាក់ ស្លាប់៣២នាក់ ខណៈជាសះស្បើយ ១០៧៤នាក់

102

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៦០នាក់ ស្លាប់៣២នាក់ ខណៈអ្នកជំងឺ ១០៧៤នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧២,១០៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៤,៥៤៨នាក់ និងស្លាប់សរុបចំនួន ១២៥៤នាក់៕

Turbo tech solutions