អ្នកភូមិភៀសខ្លួនពីទឹកជំនន់យ៉ាងប្រញាប់ ខណៈព្យុះទីហ្វុងជិតមកដល់ឆ្នេរភាគខាងកើតប្រទេសចិន

148

យោងតាមប្រភពព័ត៍មានCNAចុះផ្សាយ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកភូមិត្រូវបានជម្លៀសចេញដោយប្រើស្ពានបណ្តោះអាសន្នដោយសារទឹកជំនន់បានជន់លិចតំបន់ភាគកណ្តាលនៃប្រទេសចិន ដែលការជន់លិចនេះជាគ្រោះធម្មជាតិជាប្រវត្តិសាស្ត្រដែលបានឆក់យកជីវិតប្រជាជនចិនជាច្រើននាក់ ខណៈដែលព្យុះទីហ្វុងនៅតែបន្តគំរាមគំហែងនឹងបន្តធ្លាក់ភ្លៀងបន្ថែមទៀតលើតំបន់រងគ្រោះ។

មនុស្សរាប់លាននាក់នៅខេត្តHenanបានរងផលប៉ះពាល់ដោយទឹកជំនន់ព្រមទាំងជាប់គាំងអស់រយៈពេលជាច្រើនថ្ងៃដោយគ្មានស្បៀងអាហារ រីឯ ផ្លូវថ្នល់ក៏បានលិចស្ទើរគ្រប់ទីកន្លែង។

ដោយសារ ប្រជាជននៅតំបន់នោះបានចាក់ដីសង់លំនៅដ្ឋានរំលោភលើច្រាំងទន្លេបានធ្វើឱ្យតំបន់ទាំងមូលពោលពេញទៅដោយភក់ជម្រៅជ្រៅ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសចិន បានសម្តែងការព្រួយបារម្ភពីចំនួនអ្នកស្លាប់ដែលនឹងត្រូវកើនឡើង ហើយបន្ថែមលើភាពវេទនានោះគឺព្យុះទីហ្វុងត្រូវបានគេព្យាករណ៍ថានឹងនាំមកនូវទឹកភ្លៀងបន្តទៀតនៅផ្នែកខ្លះនៃស្រុកHenaប៉ុន្មានថ្ងៃខាងមុខនេះ។

ទីក្រុងZhengzouជាទីក្រុងទទួលរងការវាយប្រហារខ្លាំងបំផុតកាលពីថ្ងៃសុក្រក៏កំពុងបន្តបូមទឹកភក់ចេញពីផ្លូវក្រោមដី ដែលយ៉ាងហោចណាស់មានមនុស្សរាប់សិបនាក់បានលិចលង់នៅខាងក្នុងរថភ្លើងកាលពីដើមសប្តាហ៍នេះ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយ:ពេល៣ថ្ងៃ។ ក្នុងនោះផងដែរគេក៏បានគេឃើញអ្នកបើកអាអិចម្នាក់បានដឹកមនុស្សជាច្រើនតាមដងផ្លូវនៅតំបន់ទឹកកំពុងស្រកនៃទីក្រុង។

លោកLaing Long បុគ្គលិកនៅសណ្ឋាគារមួយនៅជិតទីក្រុងXinxaingបានប្រាប់ AFP ថាមនុស្សរាប់រយនាក់បានមកសុំការជ្រកកោនកាលពីរសៀលថ្ងៃព្រហស្បតិ៍។ លោកបានបន្តថា“ ភូមិរបស់ពួកគេត្រូវបានលិចលង់ ដោយគ្មានសល់អ្វីទៀតទេ។ លោកបានមាននិយាយថា “សណ្ឋាគារដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីតំបន់រងគ្រោះខ្លាំងជាងគេនៅតែអំពាវនាវរកជំនួយជាបន្ត។ មានមនុស្សជាច្រើនបានមកជ្រកកោននៅទីនេះខណៈពេលស្បៀងអាហារនៅសណ្ឋាគារសល់តិចតួចតែប៉ុណ្ណោះ” ។ គួរឱ្យដឹងថាការជន់លិចនេះបានធ្វើឱ្យមនុស្សជាង ៣៩៥,០០០ នាក់ត្រូវបានជម្លៀសចេញនិងមនុស្សយ៉ាងតិច ៥១នាក់បានស្លាប់ ព្រមទាំងឱ្យខាតបង់ទឹកប្រាក់ជាង ១០ ពាន់លានដុល្លារអាមេរិក។

កែសម្រួលដោយ ៖ សេន សុគន្ធតារាវត្តី

Turbo tech solutions