ឃ្លាំងដាក់សម្ភារៈ​មួយកន្លែងរបស់ក្រុមហ៊ុនសូ ងួន​ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង​ ក្នុងខណ្ឌមានជ័យ

107

ភ្នំពេញ ៖អគ្គិភ័យមួយបានឆាបឆេះទីតាំងមួយកន្លែងរបស់ក្រុមហ៊ុនផែស្ងួត សូ ងួន កាលពីវេលាវេលាម៉ោង​ ១០និង០០នាទីយប់ ថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចឃ្លាំងផែស្ងួត​ សូ​ ងួន តាមបណ្តោយផ្លូវ២៧១ ក្រុម១​ ភូមិសន្សំកុសល៥​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ឃ្លាំងលោកឧកញ៉ា​ សូ​ ងួន​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ ជាម្ចាស់ឃ្លាំង ចំពោះមូលហេតុ​នៃការឆាបឆេះ​ កំពុងតែបើកការ ស្រាវជ្រាវ។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ​ ឃ្លាំងសង់ពីថ្មបេតុងប្រក់សង្ក័សី​ ដែលមានទំហំ​ ៣០ម៉ែត្រ គុណ​ ៨០ម៉ែត្រ​ ​ រួមទាំងឆេះទំនិញស្តុកទុកក្នុងឃ្លាំងអស់ទាំងស្រុង ប៉ុន្តែសំណាងល្អគឺមិន​​​​​​​បណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២១គ្រឿង ប្រើប្រាស់ទឹកអស់​ ១២៦ឡាន ស្មើ ៨៤៦ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេី​ ៨ម៉ែត្រគូប,​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន​ OCIC ទីក្រុងជ្រោយចង្វារ​ ចំនួន​ ៧គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២១ឡាន​ ស្មេី​ ១២៦ម៉ែត្រ​គូប,​ រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យា​ ចំនួន​ ២គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេី​ ៨ម៉ែត្រ​គូប,​ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៥ឡាន​ ស្មេី​ ៣០ម៉ែត្រ​គូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ២និង០០នាទីយប់រំលងអាធ្រាត ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕

ទស្សនាវីដេអូ៖ https://www.facebook.com/rikreaytv/videos/2977567602526435

Turbo tech solutions