ផ្ទុះអាវុធ២គ្រាប់ ក្រោយដឹងថាអតីតសង្សារបស់ខ្លួនមានអ្នកថ្មី

158

ភ្នំពេញ ៖ សមត្ថកិច្ចវៃខ្នោះបុរសម្នាក់ជាមន្ត្រីយោធា ពាក់ពន្ធ័ការផ្ទុះអាវុធចំនួន២គ្រាប់ផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិ័សែនជ័យ ក្រោយមន្ត្រីម្នាក់នេះខឹងសង្សាចាស់ មានអ្នកថ្មីមិនអាល័យខ្លួន  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង  ៩យប់ ថ្ងៃ ទី២៥ខែ កក្ដដា ឆ្នាំ ២០២១    ស្ថិតនៅភូមិ សាមគ្គី ១  សង្កាត់ ត្រពាំង ក្រសាំង  ខណ្ឌ ពោធិ៍ សែន ជ័យ  រាជធានី ភ្នំពេញ  ។

ប្រភពក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់ថា​ បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ សុខ ច័ន្ទឥន អាយុ៣៧ឆ្នាំ ជាមន្ត្រីយោធា ពាក់ស័ក្កិវរសេនីយ៍ទោ បំរើការនៅក្នុងបញ្ជាការដ្ឋានកងអង្គរក្ស ក្រោយមានការទាស់ពាក្យសម្តីជាមួយនារីម្នាក់ជាអតីតសង្សាចាស់របស់ខ្លួនព្រោះរូបនាងមានអ្នកថ្មី ដោយទប់កំហឹងមិនបានបុរស ដែលមានងារជាមន្ត្រីយោធា ក៏បានទូរសព្ទ័ហៅបក្សពួក របស់ខ្លួនចំនួន២នាក់ជិះម៉ូតូធំមួយគ្រឿងលុះមកដល់កន្លែងកើតហេតុបុរសម្នាក់ក្នុងចំណោមពីរនាក់ដែលជាបក្សពួករបស់បុរសជាមន្ត្រីយោធាបានទាញកាំភ្លើងខ្លីបាញ់ទៅដីចំនួនមួយគ្រាប់តែគ្រាប់ស្អុយមិនផ្ទុះ ក៏អាម៉េបញ្ចូលគ្រាប់ទី២បាញ់ ផ្ទុះចំកង់ឡានរបស់សត្រូវស្នេហារបស់ខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនបុរសខាងលើភ្លាមៗនឹងបានប្រគល់អោយជំនាញកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធីបន្ត ។

Turbo tech solutions