អគ្គិភ័យដ៏ធំបំផុតបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងនៅរដ្ឋកាលីហ្វ័រញ៉ា

89

យោងតាមប្រភព័ត៍មានCNAចុះផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១បានឱ្យដឹងថា៖ ភ្លើងឆេះព្រៃដ៏ធំបំផុតនៅរដ្ឋកាលីហ្វ័រញ៉ាបង្ករជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បានបំផ្លាញផ្ទះនៅតំបន់ដាច់ស្រយាលជាច្រើន បើទោះបីជាមានកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យជាច្រើនចេញអន្តរាគមន៍ក៏ដោយ ក៏អគ្គិភ័យដ៏ធំនេះបានគំរាមកំហែងទ្រព្យសម្បត្តិនិងផ្ទះជាច្រើននៅទូទាំងភាគខាងលិចនៃសហរដ្ឋអាមេរិក។

គួរឱ្យដឹងថា គ្រោះអគ្គីភ័យដែលបានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែកក្កដា បានលេបត្របាក់ផ្ទះនិងសំណង់ផ្សេងៗជាច្រើនរួចទៅហើយ ប៉ុន្តែកាលពីថ្ងៃសៅរ៍នេះអគ្គីភ័យដែលអាចបង្ករពីការហើររងើកភ្លើងបានឆេះឡើងម្តងទៀតធ្វើឱ្យផ្ទៃមេឃខ្មៅងងឹតសារជាថ្មី។ ការប៉ាន់ស្មានការខូចខាតពុំទាន់អាចដឹងបានឡើយ បើទោះបីជាមន្រ្តីអគ្គិភ័យបាននិយាយថាអគ្គិភ័យនេះបានឆាបឆេះឈើនិងរាលដាលជិត ៧៧២ គីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Plumas និង Butte (២១ ភាគរយ)។

អ្នកនាំពាក្យនាយកដ្ឋានព្រៃឈើនិងការពារអគ្គីភ័យលោក Rick Carhart បាននិយាយថា “ក្រុមអ្នកពន្លត់អគ្គិភ័យដែលកាន់ឧបករណ៍ដោយដៃត្រូវបានបង្ខំឱ្យឡើងភ្នំដោយរថយន្តនិងសម្ភារៈផ្សេងៗមិនអាចយកទៅបាន។” លោកបានបន្តទៀតថា”អគ្គីភ័យបានឆេះនៅក្នុងអន្លង់ដ៏ចោតដែលជាកន្លែងមួយដែលមនុស្សស្ទើរតែមិនអាចឈរជើងបាននិងពិបាកដើម្បីចូលទៅទីនោះ ហើយវានឹងបង្ករជាការឆាបឆេះដ៏វែងឆ្ងាយ។” អគ្គិភ័យនេះបានជំរុញឱ្យមានការបញ្ជាជម្លៀសប្រជាជនចេញនៅតាមសហគមន៍ភ្នំតូចៗមួយចំនួននិងតាមបណ្តោយឆ្នេរខាងលិចបឹងAlmanorដែលជាតំបន់រមណីយដ្ឋានដ៏ពេញល្បី។ ក្រុមមន្រ្តីបានប្រាប់ថាផ្ទះប្រមាណ ១០,០០០ ខ្នងនៅតែស្ថិតក្រោមការគំរាមគំហែងពីការឆាបឆេះ។

ក្រុមពន្លត់អគ្គិភ័យក៏បានរាយការណ៍ពីការប្រតិបត្តិការប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំបំផុតរបស់ជាតិគឺតំបន់ Bootleg Fire នៅភាគខាងត្បូងរដ្ឋ Oregon ដែល ៤៦% នៃអគ្គិភ័យបានបំផ្លាញជិត ១,៦៥៧ គីឡូម៉ែត្រការ៉េ។ អ្នកពន្លត់អគ្គិភ័យជាង ២២០០ នាក់បានប្រយុទ្ធនឹងអគ្គិភ័យនេះដោយផ្តោតទៅលើការសាងសង់បណ្តាញស្តុកនៅគែមខាងជើងនិងខាងកើតក្នុងព្រៃក្រាស់។ អគ្គិភ័យដែលបង្កឡើងបានឆាបឆេះផ្ទះចំនួន ៦៧ ខ្នងហើយយ៉ាងហោចណាស់មានផ្ទះចំនួន ២.០០០ ខ្នងកំពុងស្ថិតក្រោមការបញ្ជាជម្លៀសចេញ។

Turbo tech solutions