ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសតំបន់សមុទ្រ

187

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ២៨ ខែកក្កដា- ៣ ខែសីហា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ដោយឡែកព្យុះទី៦ ឈ្មោះ IN-FA បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។ ព្យុះនឹងថមថយឥទ្ធិពល ជាវិសម្ពាធទាបនៅថ្ងៃទី២៨ ខែកក្កដា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់។ លើកលែងតែបណ្តាខេត្ត៖ កំពង់ស្ពឺ , តាកែវ, កំពត , កណ្តាល និងរាជធានីភ្នំពេញ ដែលំអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយសារឥទ្ធិពលខ្យល់ក្នុងកម្រិតបង្ហូរ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើឲ្យរលកមានកម្ពស់ខ្ពស់។

ក្រសួងបន្តថា អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានា ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសនៅតំបន់មាត់សមុទ្រនិងក្នុងលំហសមុទ្រ៕

Turbo tech solutions