រកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន៣កុងតឺន័រ មានផ្ទុកជំងឺកូវីដ១៩, សាច់ក្របីទាំងនោះ ត្រូវដុតកម្ទេចចោល នៅខេត្តកំពង់ស្ពឺ

97

(ភ្នំពេញ)៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តាមលទ្ធផលវិភាគរកវីរុស SARS-CoV-2 លើផលិតផលសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត បានរកឃើញថា ក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រនោះ មាន៣កុងតឺន័រលេខ៖ MNBU9077964, MNBU0153955 និង MNBU0064694 នាំចូលពីប្រទេសឥណ្ឌាមានលទ្ធផល SARS-CoV-2 វិជ្ជមាន។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា សាច់ក្របីបង្កកចំនួន៣កុងតឺន័រ ដែលរកឃើញមានកូវីដ១៩ នេះស្ថិតចំណោមសាច់ក្របី ៥កុងតឺន័រ បាននាំចូលមកកម្ពុជា។

យោងតាមលិខិតរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ សាច់ក្របីទាំង២ កុងតឺន័រ ដែលរកឃើញមានកូវីដ១៩នោះ ត្រូវកម្ទេចចោល។ ការដុតកម្ទេចចោលសាច់ក្របីនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

Turbo tech solutions