សាហាវពេកហើយ!ជនសង្ស័យម្នាក់បានរំលោភទៅលើកុមារីរងគ្រោះអាយុ១៤ហើយប៉ុនប៉ងសម្លាប់ទៀត

103

កំពង់ស្ពឺ៖ កុមារីជនរងគ្រោះអាយុត្រឹមតែ១៤ឆ្នាំម្នាក់ត្រូវបានជនសង្ស័យបបួលលួងលោមថាឲ្យមកនៅផ្ទះរបស់ខ្លួនដើម្បីជួយធ្វើកិច្ចការងារ តែបែរជាយកទៅរំលោភសេពសន្តវហើយប៉ុនប៉ងសម្លាប់បន្ថែមទៀត កាលពីវេលាម៉ោង០៤ល្ងាច ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់បានហៅក្មេងស្រីរងគ្រោះថាឲ្យទៅជួយធ្វើការនៅក្នុងផ្ទះរបស់ខ្លួន ភ្លាមៗនោះកុមារីរងគ្រោះនាងទើបតែមានអាយុ១៤ឆ្នាំ បានចូលទៅដល់ក្នុងផ្ទះ បន្ទាប់មកជនសង្ស័យបានវាយធ្វើបាបហើយក៏រំលោភសេពសន្ទវៈមកលើរាងកាយរបស់ជនរងគ្រោះបន្ថែមទៀត ក្រោយមករូបនាងបានតដៃនិងរើបម្រាស់ព្យាយាមរំដោះខ្លួនដែរ តែត្រូវជនល្មើសបានទាញយកញញូរ មកវាយដំទៅលើកុមារីរងគ្រោះយ៉ាងខ្លាំងបណ្ដាលរូបឲ្យនាងសន្លប់បាត់បង់ស្មារតី បន្ទាប់មកជនសង្ស័យបានខ្ទុះគន្លឹះទ្វារពីខាងក្នុង ទុកជនរងគ្រោះឲ្យនៅម្នាក់ឯងហើយរូបគេបានរត់គេចខ្លួនបាត់ស្រមោល តែម្ដង ។ដោយបាត់ខ្លួនជនរងគ្រោះ ធ្វើឲ្យក្រុមគ្រួសារព្រួយបារម្ភយ៉ាងខ្លាំងទើបមានការសង្ស័យនាំគ្នាដើររកទើបអ្នកជិតខាងបានប្រាប់ថានៅក្នុងផ្ទះដែលបានចាក់សោរជិតបិទពីខាងក្នុងនោះមានឮសំឡេងមាត់មនុស្សស្រែកឲ្យគេជួយផង ទើបក្រុមគ្រួសារនិងអ្នកជិតខាងបាននាំគ្នាគាស់ទ្វារឲ្យរបើក ហើយក៏បានឃើញជនរងគ្រោះមានសភាពធីងធោងនិងមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរនៅលើដងខ្លួននឹងក្បាល ជាច្រើនកន្លែងទៀតផង ហើយក៏បានប្រញាប់ប្រញាល់ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ក្រោយពីបានទទួលដំណឹងនេះភ្លាមសមត្ថកិច្ចមូលដ្ឋានជាប់បានទាក់ទងទៅខាងអង្គភាពការពារកុមារCPUដើម្បីសហការគ្នានិងធ្វើប្រតិបត្តិការ ជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ និងក្រសួងមហាផ្ទៃ រួមជាមួយនិងនាយកដ្ឋានផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះGOLF-២១ ដើម្បីស្រាវជ្រាវរឿងនេះ ដោយកំណត់អត្ដសញ្ញាណរបស់ជនល្មើសបានហើយ សមត្ថកិច្ចចម្រុះបានបន្តបេសកកម្មស្វែងរកបន្ថែមទៀត ។

Turbo tech solutions