កម្ពុជា អនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំងជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា

96

ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួងសុខាភិបាលអនុញ្ញាតអោយគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាល ពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងឃ្លាំងដើម្បីធានាឱ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

យោងតាមលិខិតនេះ គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថដែលមានបំណងនាំចូលវ៉ាក់សាំងកូវីដ១៩ ត្រូវរៀបចំឯកសារសុំនាំចូលតាមបែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល ។

Turbo tech solutions