បិទសណ្ឋាគារ និងកាស៉ីណូប៉ាវឌីន នៅក្រុងព្រះសីហនុជាបណ្តោះអាសន្ន និងធ្វើជាមណ្ឌលចត្តាឡីស័ក ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ

156

ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចឲ្យបិទបណ្ដោះអាសន្នសណ្ឋាគារ និងកាស៉ីណូប៉ាវឌីន ដែលមានទីតាំងស្ថិតនៅវិថីលំហែព្រះភូមិន្ទ (ផ្លូវលេខ៤០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។

លិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្ដលើបុរសម្នាក់ដែលបានស្នាក់នៅ និងធ្វើការនៅសណ្ឋាគារប៉ាវឌីន ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១មក ហើយលទ្ធផលតេស្ដ វិជ្ជមានជំងឺកូវីដ១៩។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ គឺត្រូវឲ្យម្ចាស់ទីតាំងផ្អាកការចេញចូលបណ្ដោះអាសន្នក្នុងការស៉ីណូនេះជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលទៅកម្សាន្ដ ស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សដែលកំពុងស្នាក់នៅក្នុងទីតាំងនោះ ចេញចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ៕

Turbo tech solutions