គួរឲរន្ធត់ណាស់! ជិះម៉ូតូទៅស្រុកកំណើតដើម្បសែនឆេងម៉េង តែអកុសលត្រូវរថយន្តកិនស្រ្តីម្នាក់ដាច់ជាពីរកំណាត់

304

ភ្នំពេញ៖ ស្ត្រីម្នាក់ដាច់ខ្លួនជាពីរកំណាត់ស្លាប់គួរឲ្យអាណោចអាធម័និងប្ដីរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ង់ត៌បុកនិងកិនស្លាប់ទាំងព្រឹក។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទី ព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភ្លើងស្តុប កប់ ស្រូវស្ថិតនៅតាមផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ កែងនិងផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះហ៊ន ភារិន អាយុ៣០ឆ្នាំ ភេទស្រីឆ្នាំមុខរបរកម្មការីរោងចក្រ មានស្រុកកំណើតនៅស្រុកមុខកំពូល ខេត្តកណ្ដាល បច្ចុប្បន្នស្នាក់នៅម្ដុំជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កន្ទោក ខណ្ឌកំបូល ។ប្ដីឈ្មោះសារិន សំអាន អាយុ៣១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនម៉ូតូហុងដា និងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ១គ្រឿងពាក់ស្លាកលេខកំពង់ធំ1L-9853ជាមួយប្ដីធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយប្ដីជាអ្នកឌុប ចេញពីធ្វើការគោលបំណងទៅស្រុកកំណើតខណះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃបម្រុងទៅមហាវិថីឈ្នះឈ្នះ ស្របពេលនោះមានរថយន្តក្រឡុកស៊ីម៉ង់ត៌ ម៉ាកហុីយ៉ាន់ដាយ ពណ៍ខៀវពាក់ស្លកលេខភ្នំពេញ5A-1034 បើកបរស្របគ្នាជ្រុលទៅបុកបណ្ដាលឲ្យដួលហើយប្រពន្ធខ្ទាតចូលក្រោមកង់រថយន្តកិនដាច់ខ្លួនជា២កំណាត់ស្លាប់ភ្លាមៗ ចំណែកប្ដីខ្ទាតចេញរងរបួសស្រាល។ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបើកទៅមុខប្រមាណ៥០ម៉ែត្រចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តចោល។ ក្រោយកើតហេតុនគរបាលមូលដ្ឋានបានចុះទៅកាន់ទីនោះដើម្បីរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅយករថយន្តបង្កនិងជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

Turbo tech solutions
HQP