លោក សុវណ្ណ រិទ្ធី ចេញលិខិតសំទោសក្រោយអធិប្បាយក្នុងផ្សាយផ្ទាល់ធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនទូរទស្សន៍ហង្សមាស

775

ភ្នំពេញ : លោក សុវណ្ណ រិទ្ធី ជាអ្នកយកព័ត៌មានល្បីឈ្មោះដែលត្រូវបានគេស្គាល់ស្ទើមួយប្រទេសរបស់អង្គភាព TVFB បានចេញលិខិតសុំទោស លោក ឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។ នេះបើយោងតាម​​លិខិត​មួយ​ច្បាប់​ដោយមានទាំងស្នាមមេដៃរបស់លោក សុវណ្ណ រិទ្ធី ដែល Rikreay News ទទួលបាន ។

លោក សុវណ្ណ រិទ្ធី បញ្ជាក់ក្នុង​លិខិត​ថា ខ្លួន​​គ្មានបំណង​អធិប្បាយធ្វើឱ្យប៉ះបាល់ទៅលើក្រុមហ៊ុន នៃស្ថានីយ៍ទូរទស្សន៍ហង្សមាសនោះទេ។

ក្នុងលិខិតសំទោស លោក សុវណ្ណ រិទ្ធី ក៏បានសរសេររៀបរាប់ថែមទៀតថា «ដោយសារពេលនោះ បុគ្គលិកម្នាក់ដែលបម្រើការងារនៅទូរទស្សន៍ហង្សមាស គាត់មិនរក្សាគម្លាត ហើយដាក់មេក្រូមកលើក្បាលខ្ញុំបាទ ពេលខ្ញុំកំពុងសម្ភាសន៍ ខ្ញុំគ្រាន់តែមិនចង់ឱ្យបុគ្គលនោះ មិនរក្សាគម្លាត ព្រោះខ្ញុំគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល» ។លោកបន្តថា ការអត្ថាធិប្បាយរបស់លោក គ្មានចេតនាទៅលើក្រុមហ៊ុនទូរទស្សន៍ហង្សមាសទាំងមូលទេ ដោយលោកចង់សំដៅទៅលើបុគ្គល ដោយមិនបានគិតថាប៉ះពាល់ទៅដល់ក្រុមហ៊ុន។

ប្រភពច្បាស់ការមួយក៏បានលួចបង្ហើបប្រាប់ Rikreay News ថា ការធ្វើលិខិតសំទោសនេះបានធ្វើឡើងក្រោយលោក សុវណ្ណ រិទ្ធី និងអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស បានចុះរាយការណ៍ព័ត៌មានករណីឃាតុកម្មលើក្មេងប្រុសអាយុ១២ឆ្នាំក្នុងខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។ដោយពេលនោះមិនដឹងមូលហេតុអ្វីទេលោក សុវណ្ណ រិទ្ធី បានចាប់ក្បាលមេក្រូរបស់បុគ្គលិកហង្សមាសចេញ និងក្រោយមកបាននិយាយក្នុងការផ្សាយផ្ទាល់របស់លោកថា ……..ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ទូរទស្សន៍ហង្សមាសទាំងមូល ។

Turbo tech solutions
HQP