ផ្អាកដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័តជាបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ

387

(ភ្នំពេញ)៖ ដើម្បីចូលរួមក្នុងការអនុវត្តបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បាន សេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដោយប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តចល័ត (ឆៀកចល័ត) ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១តទៅ រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មី។

នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំំ២០២១នេះ បានបញ្ជាក់ទៀតថា សូមបងប្អូន សាធារណជនដែលជាម្ចាស់យានជំនិះ អាចអញ្ជើញយកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមកាលកំណត់ នៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ដែលមានទាំង១៥ទីតាំង នៅតាមរាជធានី-ខេត្ត។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមរយៈលេខទូរសព្ទ (Hotline)៖ 1275

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

Turbo tech solutions
HQP