ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ទាត់ចោលការចោទប្រកាន់ថាអាជ្ញាធរថា គំរាមចាប់ខ្លួនយុវជនចំនួន០២នាក់ ព្រោះមូលហេតុពួកគេរំខានដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបក្រុមចោរឆក់

78

ភ្នំពេញ៖ សេចក្តីបកស្រាយ​បំភ្លឺ​ និងបដិសេធរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ ទាក់ទងទៅនឹងសារព័ត៌មានបរទេសមួយមានឈ្មោះ​ VOD ដែលបានចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុង​ ថាមានករណីគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជាមជ្ឈដ្ឋានទូទៅ​ ឱ្យបានជ្រាបច្បាស់លេីការចោទប្រកាន់ខុសពីការពិតមកលេីសមត្ថកិច្ច​ តាមពិតជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ​ ទី០៧​ ខែកញ្ញា​ ឆ្នាំ២០២១​ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការជាមួយអាជ្ញារមូលដ្ឋានសង្កាត់បឹងទំពន់១​ បានចុះធ្វេីរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួលនៅសង្កាត់បឹងទំពន់១​ ដោយសារមានជនសង្ស័យលេីបទល្មេីសឆក់រត់ចូលក្នុងទីតាំងដូចបានបញ្ជាក់ខាងលេី​ ពេលកំពុងអនុវត្តការងារក៏មានយុវជនចំនួន០២នាក់ ចេញមកថតសកម្មភាពអនុវត្តការងាររបស់សមត្ថកិច្ច​ដោយពុំមានការអនុញ្ញាត ដោយឃេីញដូច្នេះសមត្ថកិច្ចជំនាញក៏បានធ្វេីការណែនាំអប់រំ​ និងឱ្យលុបរូបនោះចេញវិញ​ ដោយមិនបានធ្វេីការឃាត់ខ្លួន​ ឬដាក់ទោសអ្វីឡេីយ​ ។

ក្នុងនាមសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការអំពាវនាវដល់គ្រប់សារព័ត៌មានជាតិ​ អន្តរជាតិ​ និងសាធារណ:ជនទាំងអស់​ មុននឹងធ្វេីការផ្សព្វផ្សាយព័ត៌មាន សូមធ្វេីការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ​ ដោយកុំធ្វេីការសន្និដ្ឋានដោយអត្តនោម័ត​ ដែលធ្វេីឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ​ និងធ្វេីឱ្យមានការវាយតម្លៃអវិជ្ជមានចំពោះកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច​ ដែលអំពេីនេះគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់​ ។
សូមចូលរួមសហការលុបបំបាត់ព័ត៌មានមិនពិត​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Turbo tech solutions