បុរសវ័យ៥៧ឆ្នាំម្នាក់ ទៅជីកដីដំបូកយកមកបិទឡដុតធ្យូងមិនប្រយ័ត្នត្រូវដីដំបូកបាក់សង្កត់ចំក្បាលស្លាប់នៅនិងកន្លែង

199

បន្ទាយមានជ័យ៖ បុរសវ័យ៥៧ឆ្នាំម្នាក់ បានបាត់បង់ជីវិតភ្លាមខណៈពេលទៅជីកដីដំបូកយកមកបិទឡដុតធ្យូង ត្រូវដីដំបូកបាក់សង្កត់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះឈន់ ឈៀង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ នៅពេលកើតហេតុជនរងគ្រោះបាននៅចំណុចក្រោយផ្ទះចម្ងាយប្រហែល២០ម តែម្នាក់ឯងយកដីបិទឡដុតធ្យូង នៅពេលកំពុងតែជីកស្រាប់តែដីដំបូកមានកម្ពស់ប្រហែល៣ម៉ែត្រ បានបាក់ធ្លាក់មកសង្កត់ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពដដែលបានបញ្ជាក់ថា៖នៅពេលបាក់ដីធ្លាក់សង្កត់នោះ គ្មានអ្នកណាដឹងនឹងជួយនោះទេ លុះប្រពន្ធដើរទៅមើលប្តី ក៏ស្រាប់តែឃើញប្តីដេកស្លាប់ផ្គាប់មុខដោយដីដំបូកដ៏ធំសង្កត់ក្បាលស្លាប់ក្បែរឡ។ សពត្រូវបាន ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Turbo tech solutions
HQP