ប្រទេសវៀតណាមបានរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៤,១៩៣ ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

105

វៀតណាម៖ គិតមកទល់នឹងពេលនេះ ចំនួនករណីជំងឺ COVID-19 នៅប្រទេសវៀតណាមក្នុងរលកឆ្លងចុងក្រោយទី០៤ បានកើនឡើងដល់ ៥៤៦,៦៨៤ ករណី បន្ទាប់ពីបានបញ្ជាក់ពីករណីថ្មីចំនួន ១៤,១៩៣ ករណី នៅយប់ថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៤០ នៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpresss ។ ក្នុងចំណោមអ្នកជំងឺថ្មីទាំងអស់ ទីក្រុងហូជីមិញមានករណីច្រើនជាងគេ ជាមួយនឹងករណីថ្មីចំនួន ៧,៣១០ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,៩៦៦ ករណី និងខេត្តដុងណៃ ៩៤៥ ករណី។

ចំនួនមរណភាពដោយសារជំងឺ COVID-19 ចំនួន ៣១៦ ករណី ក៏ត្រូវបានបញ្ជាក់កាលពីថ្ងៃអង្គារ ដោយរួមមាន ២៥៣ ករណី នៅទីក្រុងហូជីមិញ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៣,៦៦៦ ករណី ខណៈមានអ្នកជំងឺ COVID-19 សរុបចំនួន ៣១១,៧១០ នាក់ បានជាសះស្បើយ។ ចាប់តាំងពីរលកឆ្លងចុងក្រោយ បានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ការចម្លងក្នុងសហគមន៍ត្រូវបានកត់ត្រានៅក្នុងទីក្រុង និងខេត្តចំនួន ៦២ របស់វៀតណាម ហើយមានតែខេត្ត Cao Bang តែមួយគត់ ដែលជាខេត្តមិនទាន់មានករណីទាល់តែសោះ។ មនុស្សជាង ២២.៦៧ លាននាក់ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ហើយមានជាង ៣.៤ លាននាក់ បានទទួលវ៉ាក់សាំងគ្រប់ចំនួនដូស៕
ប្រភព៖ VNexpress

Turbo tech solutions