គ្រូពេទ្យចុះយកសំណាកទីតាំង៣កន្លែង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៦០នាក់ ក្នុងនោះទីតាំង២កន្លែងពាក់ព័ន្ធករណីកូវីដបំប្លែងថ្មី Delta

96

ភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកនៅរោងចក្រ ថប់ សាំមីត ហ្គាមិន ឯ.ក TOP SUMMIT GARMENT INC. ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ហើយបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៣២នាក់ ក្នុងចំណោម កម្មករ/កម្មការនី ៥៥០០នាក់។

ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកនៅការដ្ឋានសំណង់ ក្រុមហ៊ុន អិន សី អិច NCX ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta មានទីតាំងស្ថិតនៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២៥នាក់ ក្នុងចំណោមកម្មករ ១៦៨នាក់។

ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូ ហ្វាយនែន ឯ.ក (WB Finance Co.,Ltd) មានទីតាំងស្ថិតនៅ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ ក្នុងចំណោមបុគ្គលិក ២៥នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងទាំងលើនេះ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Turbo tech solutions