សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីមរណភាព ដោយវីរុសកូវីដ-១៩ លើស្ត្រី ជនជាតិខ្មែរ អាយុ ២៨ឆ្នាំម្នាក់

213

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស់ព័ត៌មានបញ្ជាក់ថា មានករណីស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ដែលរស់នៅភូមិបឹងសាឡាង សង្កាត់ឬស្សិកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានស្លាប់ដោយសារ ជំងឺកូវីដ-១៩ នៅវេលាម៉ោង១៤និង៤០នាទីរសៀល ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ។

នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ ស្ត្រីខាងលើនេះត្រូវបានរកឃើញថាវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

ស្ត្រីខាងលើនេះមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកព្យាបាលដំបូងដោយសារគាត់មានជម្ងឺប្រចាំកាយ ដូចជាជម្ងឺទឹកនោមផ្អែមប្រភេទ១ ជម្ងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលអោយអ្នកជម្ងឺនេះធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ករណីស្លាប់ស្ត្រីខាងលើនេះគឺដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតទាំងសងខាងដោយសារជម្ងឺកូវីដ-១៩ លើអ្នកជម្ងឺទឹកនោមផ្អែមប្រភេទ១ ជម្ងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ។

Turbo tech solutions
HQP