កីឡាករ​បាល់ទាត់​ម្នាក់ បានស្លាប់​ដោយសារ​គាំងបេះដូង អំឡុង​ការប្រកួត

88

កីឡាករវ័យក្មេងឈ្មោះ Dylan Rich មកពី West Bridgford Colts FC នៅអង់គ្លេស បានទទួលមរណភាព ដោយសារសង្ស័យថា បានគាំងបេះដូងអំឡុងការប្រកួត FA Youth Cup ។Rich បានដួលក្នុងអំឡុងពេលការប្រកួតជាមួយក្រុម Boston United នៅយប់ថ្ងៃព្រហស្បតិ៍ ដោយការប្រកួត ត្រូវបានបញ្ឈប់ ដើម្បីឱ្យគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់។ រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿង ត្រូវបានបញ្ជូនទៅកីឡដ្ឋានរបស់ក្រុម West Bridgeford ប៉ុន្តែ Rich នៅតែមិនដឹងខ្លួនឡើយ។

សាក្សីម្នាក់ នៅកីឡដ្ឋាន បាននិយាយថា Rich បានបន្តមិនឆ្លើយតបទេ ទោះបីជាគ្រូពេទ្យបានប្រើប្រាស់ឧបករណ៍ឆក់ចង្វាក់បេះដូងជាច្រើនដង ហើយបានសម្រេចថា ត្រូវបញ្ចូនទៅមន្ទីរពេទ្យ។

ក្លិប West Bridgford បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីប្រកាសជាផ្លូវការពីមរណភាពរបស់ Dylan Rich ៕

Turbo tech solutions