នាយឧត្ដមសេនីយ៍ នេត សាវឿន បញ្ជាឱ្យឃាត់ខ្លួនមន្ត្រីនគរបាលដៃដល់ ក្រោយវាយសំពងទៅលើនារីម្នាក់បែកក្បាល

67

ភ្នំពេញ៖ យោងតាម សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២១​ នៅខណ្ឌ៧មករា​ លើមន្ត្រីប៉ូលិសម្នាក់ បានយកអៃកូមវាយក្បាលនារីម្នាក់ចេញឈាម ខណៈប្អូនប្រុសដែលជាអ្នកឌុបព្យាយាមជិះគេច ព្រោះតែពួកគេមិនមានមួកសុវត្ថិភាព។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​។

  • ១.​ មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​ បន្ទាប់ពីពេលកើតហេតុ​រួច​ ។
  • ២.​ បើស្រាវជ្រាវហើយឃើញថាមានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់​ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង​ផងដែរ​ ។
  • ៣.​ ចំពោះអ្នកបើកបរល្មើសច្បាប់​ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ​ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
Turbo tech solutions