សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

90

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពី ការការពារការចម្លងវីរុសកូវីដ១៩ នៅក្នុងអំឡុតពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូចជាការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រក្រតីភាពថ្មីផងដែរ។

អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈគម្មការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឲ្យមានការអនុវត្តន៍វិធានការសុខាភិបាល បង្កើនសកម្មភាពត្រួតពិនិត្យ តាមដាន លើពុទ្ធបរិស័ទ ដែលចេញ-ចូល ទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឲ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តវិធានការដូចតទៅ៖

Turbo tech solutions