គ្រួសារស្រែកយំស្ទើរគាំងបេះដូងខណៈបុរសម្នាក់បានស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ង.ន់ក្រោយជួបហេតុការណ៍ករណីចរាចរណ៍

95

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ ក្រោយបុរសទាំងពីរបាន ជិះម៉ូតូមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តសណ្តោងរម៉កធន់ធំ កាលពីវេលាម៉ោង៩:១៥នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្តុបមុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រា​ជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មុខរបរជាងម៉ាស៊ិនកាត់ដេរ បច្ចុប្បន្នស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ចំណែកអ្នករងរបួសធ្ងន់ភ្លាមៗយើងមិនអាចស្វែងរកអត្តសញ្ញាណច្បាស់លាស់បានឡើយព្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ប្រភពព័ត៌មានបានបញ្ជាក់ប្រាប់ថាដំបូងគេឃើញជនរងគ្រោះមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smash Revoឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1V-8305 បើកបរក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចកើតហេតុជនរងគ្រោះបានបើកម៉ូតូបត់ត្រលប់ក្រោយក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តសណ្តោងរម៉កធន់ធំមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-6633បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតមកលិច បណ្តាលអោយជនរងគ្រោះម្នាក់ត្រូវរថយន្តអូសប្រហែល៦ម៉ែតធ្វើអោយស្លាប់ និងម្នាក់ទៀតខ្ទៀតចេញពីរថយន្តក៏ត្រូវរងរបួសធ្ងន់ ។ ប្រភពបានបន្តទៀតថា ភ្លាមៗរអ្នកបើកបររយន្តព្យាយាមបើករត់ប្រហែលជាង៣គីឡូម៉ែត ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលចោមចៅទី៣កំពុងចេញល្បាតស្ទាក់ចាប់បានទាំងអ្នកបើកបរទាំងរថយន្ត ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំយកមធ្យាបាយទាំងពីរយកទៅរក្សាទុក និងអ្នកបើកបរក៏ត្រូវបានឃាត់ខ្លួនយកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

Turbo tech solutions