ពលករខ្មែរចំនួន ៤៨នាក់ ត្រូវយោធាឈុតខ្មៅថៃឃាត់ខ្លួន

109

បាត់ដំបង៖ ពលករខ្មែរចំនួន ៤៨នាក់ ត្រូវបានយោធាឈុតខ្មៅរបស់ថៃឃាត់ខ្លួន ខណះទាំងអស់គ្នាឆ្លងដែនចូលក្នុងទឹកដីថៃដើម្បីស៊ីឈ្នួលបេះផ្លែមៀនឲ្យថៅកែថៃ។

ប្រភពព័ត៌មានពីសមត្ថកិច្ចតំបន់ព្រំដែនបានបញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនពលករខ្មែរខាងលើ ធ្វើឡើងកាលពីម្សិលមិញនេះ ដែលឋិតនៅក្នុងភូមិបួន ឃុំ ក្លងយ៉ៃ ស្រុក ពោងណាំ រ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។

ប្រជាពលរដ្ឋដែលឃាត់ខ្លួននេះ សរុបមានចំនួន ៤៨នាក់ ក្នុងនោះមានបុរសចំនួន ១៨នាក់ ស្ត្រីចំនួន ២៣នាក់ រួមទាំងក្មេងចំនួន ៧នាក់ ផងដែរ ដែលអ្នកទាំងអស់គ្នាបានលួចចូលទៅក្នុងទឹកដីថៃ នៅពេលយប់អាធ្រាត ក៏ត្រូវយោធាថៃក្នុងអង្គភាពកងរយលេខ ៥៤១ និង ៥៤៦ ឃាត់ខ្លួនបានតែម្តង ហើយបានប្រគល់មកឲ្យកម្លាំងការពារព្រំដែនខាងភាគីកម្ពុជាដើម្បីអនុវត្តតាមវិធានការបស់ ក្រសួងសុខាភិបាល។

ប្រភពខាងលើបន្តថា តាមចម្លើយសារភាពរបស់ក្រុមពលករបានបង្ហើបប្រាប់ថាការឆ្លងដែនចូលទៅក្នុងទឹកដីថៃ នេះគឺដើម្បីស្វែង រកការងារធ្វើ ពួកខ្លួនត្រូវចំណាយលុយឲ្យមេខ្យល់ចំនួន ៤០០០ពាន់បាត ស្មើជាង ៤០ម៉ឺនរៀលក្នុងម្នាក់ៗ ប៉ុន្តែការនាំផ្លូវនេះត្រឹម តែមាត់អូរព្រំដែនតែប៉ុណ្ណោះ រួចក៏បន្តឆ្ពោះទៅស្រុកពោងណាំរ៉ន និងស្រុក សយដាវ បន្តទៀតក្នុងគោលបំណងទៅស៊ីឈ្នួលបេះផ្លែមៀនឲ្យថៅកែជនជាតិថៃ៕ ប្រភព៖ ត្រយង

Turbo tech solutions