ម៉ូតូរួញចូលគ្នាខណៈអ្នកបើកបរបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តដឹកមាន់

102

ភ្នំពេញ : បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅចំនុចកើតហេតុក្រោយជួបហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកមាននិងម៉ូតូ កាលពីវេលាម៉ោង១២:៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ មុខបុរីពិភពថ្មីកំបូល១ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ហឿន សុផាត អាយុ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពព័ត៌មាននៅចំនុចកើតហេតុបានប្រាប់អ្នកយកព័ត៌មានថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៍សពាក់ស្លាកលេខ ភ្នំពេញ 1DE-0001 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកចំណុចកើតហេតុក៏បានបុកជាមួយរថយន្ត 

Hyundai ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-0438 ដែលបើកបរបញ្ច្រាស់ទិសគ្នា ពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូបានបោកក្បាលស្លាប់ និងមធ្យោបាយទាំងពីររងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកដើម្បីរងចាំការចាត់ការតាមនីតិវិធីច្បាប់ ។

Turbo tech solutions