ក្មេងប្រុសពីរនាក់បានលង់ទឹកស្លា.ប់ក្នុងប្រឡាយជំរៅជាង៣ម៉ែតខណ:ក្មេងទាំងពីរទើបមកលេងគ្នាបាន៣ថ្ងៃដូចមកស្លា.ប់ជាមួយគ្នាចឹង

117

ភ្នំពេញ ៖ ក្មេងប្រុស២នាក់ជាបងប្អូនជីដូនជាមួយគ្នាពេលដែលឪពុកម្តាយរវល់ចេញទៅធ្វើការងារបាត់ ក៏នាំគ្នាទៅស្ទូចត្រីលេងនៅវាលស្រែខាងក្រោយផ្ទះ រួចក៏ចុះមុជទឹកលេងក៏រអិលជើងធ្លាក់ចូលប្រឡាយដែលទើបនឹងកាយមានជំរៅជាង៣ម៉ែតលិចបាត់ស្លាប់ទាំង២នាក់ បន្សល់ទុកតែស្បែកជើង បង្កឲ្យភ្ញាក់ផ្អើល នៅតាមប្រឡាយបង្ហូររំដោះទឹក ស្ថិតនៅអមផ្លូវរថភ្លើង ក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។

បងស្រីជនរងគ្រោះបានបញ្ជាក់ថា កុមាររងគ្រោះទី១ ឈ្មោះ ជា សេងហុង ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្សថ្នាក់ទី២ មានឪពុកឈ្មោះ ជា ពិសិដ្ឋ មុខរបរ យោធា មានម្តាយឈ្មោះ មឿន ធារ៉ា មុខរបរ កម្មការនីរោងចក្រ កុមារងគ្រោះជាកូនពៅក្នុងចំណោមបងប្អូន២នាក់ ប្រុស១នាក់ ស្រី១នាក់ មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែកកុមារារងគ្រោះទី២មានឈ្មោះ ជា លីហ័រ ភេទប្រុស អាយុ៦ឆ្នាំ ជាសិស្សថ្នាក់ទី១ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាកូនពៅក្នុងចំណោមបងប្អូនប្រុស២នាក់ ទើបមកលេងផ្ទះកុមារារងគ្រោះទី១ បាន៣ថ្ងៃ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ក្មេងប្រុសឈ្មោះ ជា លីហ័រ ទើបតែមកលេងបាន៣ថ្ងៃ ហើយនៅថ្ងៃកើតហេតុនេះ ឪពុកជាម្ចាស់ផ្ទះរបស់ចេញទៅធ្វើការងារតាមខេត្តបាត់ រីឯម្តាយជាប់រវល់ចេញទៅធ្វើការងាររោងចក្របាត់ដែរ ចំណែកកូនស្រីម្នាក់អាយុ១០ឆ្នាំ ក៏ចេញទៅរៀន នៅចាំផ្ទះតែ ក្មេងរងគ្រោះ២នាក់បងប្អូូន លុះនៅវេលាម៉ោង១រសៀល បងស្រីរបស់ក្មេងរងគ្រោះវិលមកដល់ផ្ទះមិនឃើញប្អូនៗ ក៏ដើររកតែមិនឃើញ លុះទៅតាមរកមើលកន្លែងមាត់ប្រឡាយវាលស្រែ ក្បែរផ្ទះ ចំងាយជាង១០០ម៉ែត្រ ក៏ប្រទះឃើញស្បែកជើង និងដងសន្ទូច ទើបឆោឡោ សង្ស័យថាលង់ទឹក ផ្អើលអ្នកភូមិនាំគ្នា ជួយយកសំណាញ់ អួនចុះអូស រាវ រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ប្រទះឃើញសព ក្មេងរងគ្រោះឈ្មោះ ជា លីហ័រ ចំណែកក្មេងឈ្មោះ ជា លីហុង ប្រជាពលរដ្ឋ សមត្ថកិច្ច នៅបន្តរាវរកជាង១០ម៉ោងហើយនៅតែមិនទាន់ឃើញនៅឡើយ ។

ក្មេងរងគ្រោះម្នាក់ ក្រោយពីរកឃើញសពក្មេងម្មាក់ ត្រូវបានក្រុមគ្រួសារ បីត្រកងលើកយកទៅផ្ទះក្បែរនោះ ។

Turbo tech solutions