អគ្គិភ័យឆាបឆេះបំផ្លាញរោងឈេីប្រក់ស័ង្កសី ដែលមានទំហំ​ ២ម៉ែត្រ x ៦ម៉ែត្រ​អស់ចំនួន​ ១ខ្នង​,​ ឆេះសម្ភារៈគ្រឿងបន្លាស់គ្រឿងចក្រ​ក្នុងទូរកុងតឺន័រ​ បណ្តាលមូលហេតុ​នៃការឆាបឆេះ​ ឆ្លងចរន្តអគ្គិសនី

125

ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ២និង៤០នាទីរសៀល​ ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចឃ្លាំងស្តុកគ្រឿងចក្រ តាមបណ្តោយផ្លូវលំ ក្រុម៥​ ភូមិទួលពពែ​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញសម្ភារៈអស់មួយចំនួនផងដែរ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះវ៉ែន​ វណ្ណៈ​​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ មុខរបរ​ នៅផ្ទះ ចំពោះមូលហេតុ​នៃការឆាបឆេះ​ ឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញរោងឈេីប្រក់ស័ង្កសី ដែលមានទំហំ​ ២ម៉ែត្រ x ៦ម៉ែត្រ​អស់ចំនួន​ ១ខ្នង​,​ ឆេះសម្ភារៈគ្រឿងបន្លាស់គ្រឿងចក្រ​ក្នុងទូរកុងតឺន័រ​ ទំហំ​ ២ម៉ែត្រ​ x ៦ម៉ែត្រអស់ចំនួន​ ១ទូរ​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ១០គ្រឿង ប្រើប្រាស់ទឹកអស់​ ៥ឡាន ស្មើរ​ ២០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីសាលាខណ្ឌឫស្សីកែវ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ១ឡាន​ ស្មេីរ​ ៤ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៣និង១០នាទីរសៀល​ នាថ្ងៃដដែរ៕

Turbo tech solutions