ឯកឧត្តម ឃួង ស្រេង អំពាវនាវឱ្យអាជ្ញាធរខណ្ឌ១៤ និងកងពលតូចលេខ៧០ ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅសាលារដ្ឋចំនួន៦៨ ក្នុងរាជធានីភ្នំពេញ

66

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានដឹកនាំអាជ្ញាធរខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទី ធ្លាសាលា អនុវិទ្យាល័យ និងវិទ្យាល័យនានាទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀម លក្ខណៈបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនៅថ្ងៃទី១៥ ខែខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំបើកយុទ្ធនាការបាញ់ ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ បញ្ជាការកង ពលតូចលេខ៧០ និងមន្ទីរពាក់ព័ន្ធដទៃទៀត ហើយឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បាន បែងចែកកម្លាំងទាំងអស់ ទៅបាញ់ថ្នាំសម្លាប់មេរោគនៅតាមខណ្ឌទាំង១៤ខណ្ឌ ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង  បានមានប្រសាសន៍ថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយអនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួមគាំទ្រយ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀន សូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខានរៀនសូត្រនៅតាមសាលា ដោយការរាត ត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមបានបញ្ជាក់ថា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ គឺជាថ្ងៃកំណត់ដែលសាលា ត្រូវបើកឱ្យដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្តន៍ឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជននិងកីឡា។

ឯកឧត្តម បញ្ជាក់ថា មិនថាសាលាតូច ធំ រដ្ឋ ឬ ឯកជន នោះទេ សំខាន់ឱ្យ តែអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ នោះគឺរដ្ឋបាល រាជធានីភ្នំពេញ អនុញ្ញាតឱ្យបើកដំណើរឱ្យសិស្សានុសិស្សបានចូលរៀន។ ប៉ុន្តែ បើសាលា ដែលមិនទាន់បានបំពេញនូវលក្ខខណ្ឌខាងលើនេះឱ្យបានគ្រប់គ្រាន់ទេ  រដ្ឋបាលរាជ ធានីភ្នំពេញ និងជំរុញឱ្យពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវ ទើបឱ្យបន្តការបើកសាលា នេះជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវទៅដល់ឪពុក ម្ដាយអាណាព្យាបាលសិស្សទាំងអស់ត្រូវចូលរួមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បី ទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ខណៈបើកសាលារៀនឡើងវិញនេះ។ ដូច្នេះយើងត្រូវតែរួមគ្នា ទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅ អភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យបានរីកចម្រើនលឿនឡើងវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions