ស៊ីម៉ាក់ ​ធ្វើការដោះ​គ្រាប់បែក​មាន​ទម្ងន់​ប្រមាណ​២៣០​គីឡូ ក្នុង​ជម្រៅ​ដី​ប្រមាណ​ជាង​៥​ម៉ែត្រ ដោយជោគជ័យ

73

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញដោះមីន និងយុទ្ធភ័ន្តមិនទាន់ផ្ទុះស៊ី​ម៉ាក់​បាន​ធ្វើការដោះ​គ្រាប់បែក​មាន​ទម្ងន់​ប្រមាណ​២៣០​គីឡូ ក្នុង​ជម្រៅ​ដី​ប្រមាណ​ជាង​៥​ម៉ែត្រ ដោយជោគជ័យ ។នេះបើតាមការបញ្ជាក់របស់ លោក ហេង រតនា អគ្គនាយក​ម​ជ្ឈ​ម​ណ្ឌ​ល​កំចាត់​មីន​កម្ពុជា (​ស៊ី​ម៉ាក់​) បាន​សរសេរ​លើ​បណ្តាញ​សង្គមដែល Rikreay News ទើបទទួលបាន ។

ដោយលោក ហេង រតនា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៣ កញ្ញា ឆ្នាំ​២០២១​ថា​« កប់​ដី​ប្រមាណ​៥០​ឆ្នាំ​មក​ហើយ​នូវ​តែ​រក្សា​សម្រស់​ស្អាត​ល្អ និង​គ្រឿងផ្ទុះ​វិញ គឺ​នៅ​គុណភាព​ខ្លាញ់គោ​ហ្ន​ង​!» ។

លោកបានសរសេរ​បន្ត​ថា នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ កំលាំង​ជំនាញ​ស៊ី​ម៉ាក់​បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ MK82 ទម្ងន់​ប្រមាណ​២៣០​គីឡូក្រាម និង​ប្រវែង​ជាង​២​ម៉ែត្រ និង​ដឹក​ជញ្ជូន​ដោយ​សុវត្ថិភាព ។

គ្រាប់​នេះ បាន​ប្រទះ​ឃើញ​ក្នុង​រណ្តៅ​ដី​ជំរៅ​ប្រមាណ​៥​ម៉ែត្រ ស្ថិត​នៅ​ឃុំ​ព្រៃ​លាស់ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ៕

Turbo tech solutions