ក្រសួងអប់រំយុវជន និងកីឡា បានចេញយន្តការលើកកម្ពស់សុខភាព​​ និងសុវត្ថិភាពសិក្សា

83

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន ។

​សូម​រម្លឹកថា នៅ​ថ្ងៃទី​១៣ ខែកញ្ញា​នេះ សាលារៀន ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ៥​កន្លែង ក្នុង​ខេត្ត​ព្រះសីហនុ បាន​បើក​ដំណើរការ​សាកល្បង នៅ​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២​។ ដោយឡែក កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ សាលារៀន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ នៅ​ខេត្តមណ្ឌលគិរី ក៏បាន​បើក​ដំណើរការ​ឡើងវិញ ខណៈដែល​នៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ នឹង​បើក​សាលារៀន នៅ​ថ្ងៃទី​១៥ ខែកញ្ញា​។ រីឯ​នៅតាម​ខេត្ត​ផ្សេងទៀត ក៏បាន​ជ្រើសរើស និង​កំណត់​ថ្ងៃ បើក​សាលារៀន​ឡើងវិញ​រៀងៗ​ខ្លួន​ផងដែរ​៕​

ព័ត៌មានលម្អិតសូមចូលអានសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ខាងក្រោមនេះ ៖

Turbo tech solutions