ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៧នាក់ ជាសះស្បើយ៥៧៨នាក់ និងស្លាប់ចំនួន០៩នាក់

66

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៧នាក់, អ្នកជំងឺចំនួន ៥៧៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ០៩នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០០,៧៩០នាក់, អ្នកជាសះស្បើយសរុបចំនួន ៩៤,៩០៤នាក់, ស្លាប់សរុបចំនួន២,០៥៨នាក់៕

Turbo tech solutions