កូនខ្មែរទីមួយឈ្នះពានរង្វាន់តួឯកប្រុសឆ្នើមពីមហោស្រពភាពយន្តដ៏ធំនៅអ៊ីតាលី

255

នេះ​គឺជា​មោទកភាព​យ៉ាង​ក្រៃលែង​មួយ​ដែល​តារា​សម្ដែង​និង​ជា​អ្នក​រាំលោក ឈួន​ ពិសិដ្ឋ បាន​ក្លាយ​ជា​កូន​ខ្មែរ​ទីមួយ​បាន​​ឈ្នះ​ពានរង្វាន់​នៅ​ក្នុង​មហោស្រព​ភាពយន្ត​​អន្តរជាតិ​ដ៏​ចំណាស់​បំផុត​មួយ​ក្នុង​ពិភពលោក នា​ទីក្រុង​វែន​ណេស Venice ប្រទេស​អ៊ីតាលី។

លោក ឈួន ពិសិដ្ឋ បាន​ឈ្នះ​ពានរង្វាន់​តារា​ឯក​ប្រុស​ឆ្នើម​ (Best Actor)  ​ពីមហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី ​៧៨ Venice Film Festival នៅ​ប្រទេស​អ៊ីតាលី​តាម​រយៈ​ការ​សម្ដែង​ក្នុង​​រឿង ​«បូឌីញស»ឬ​«White Building» ​។

សម្រាប់​​​ការ​ឈ្នះ​ពានរង្វាន់​​ដ៏​ធំ​ក្នុង​វេទិកាអន្តរជាតិ​​របស់យុវជន​ ​ឈួន​ ពិសិដ្ឋ អាច​ចាត់​ទុក​បាន​ថា​លោក​គឺជា​កូន​ខ្មែរទីពីរ​នៅ​ប្រវត្តិសាស្ត្រ​ភាពយន្ត​ជាតិ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​និង​ល្បីល្បាញ​កម្រិត​ពិភពលោក​ បន្ទាប់​ពី​កូន​ខ្មែរ​ទីមួយ​វេជ្ជបណ្ឌិត ហាំង ង៉ោ ​ដែលបាន​ឈ្នះ​ពាន​រង្វាន់​អូស្ការ Academy Award ​នា​ឆ្នាំ១៩៨៥ ក្នុងផ្នែកតួសម្តែងរងល្អបំផុត ឬ ​តួអង្គ​​គាំទ្រ​ឆ្នើម​ (Best Supporting Actor)សម្រាប់ការសម្តែងជាលើកដំបូង របស់លោកនៅក្នុងរឿង «វាលពិឃាត» (The Killing Fields)។

ប៊ូឌីញស/White Building បរិយាយ​ពី​យុវជន​ម្នាក់​មាន​ឈ្មោះ​ថា​សំណាង ថ្ងៃ​មួយ​ជីវិត​របស់​គេ​ស្រាប់​តែ​ប្រឈម​នឹង​បញ្ហាដ៏​ធំ​មួយ​​ដោយ​សារ​តែ​ផ្ទះ​ដែល​គេ​កំពុង​តែ​រស់​នៅ​តាំង​ក្មេង​នឹង​ត្រូវ​រុះរើ​កម្ទេច​ចោល​ ខណៈ​ដែល​សម្ពាធគ្រប់​យ៉ាង​ពី​គ្រួសារ​ មិត្ត​ភក្ដិ និង​អ្នក​ជិតខាង​បាន​កើត​ឡើង​ព្រម​ៗ​គ្នា​ហើយ​នេះ​គឺ​ជា​របត់​ថ្មី​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ​ក្នុង​ជីវិត​របស់​យុវជន​ម្នាក់​នេះ​។

គួរ​ដឹង​ថារឿង បូឌីញស ឬ White Building ​គឺជា​ស្នាដៃ​ដឹកនាំ​ដោយ​ លោក នាង កាវិច ​ផលិតដោយលោក ជូ​ ដាវី និង លោក​ ផាក​ សុងហូ៕

ប្រភព៖​ ត្រយង

Turbo tech solutions
HQP