គ្រូបង្រៀន និងសិស្ស ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ មុនពេលចូលសាលារៀន ហើយអ្នកមិនទាន់ចាក់វ៉ាក់សាំង មិនអនុញ្ញាតឲ្យចូលឡើយ

62

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលកន្លងទៅបានឲការអនុញ្ញាតឱ្យបើកដំណើរការសាលារៀន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា នេះតទៅ។ យោងតាម គោលការប្រតិបត្តិស្តង់ដារសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀបតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បានឲ្យដឹងថា៖

+ អ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា

+ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនពេលចូលគ្រឹះស្ថានសិក្សា

+ អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនគួរអនុញ្ញាតឲ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្តុំ ប៉ុន្តែត្រូវបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ

+ ចំពោះអ្នកសិក្សា និងបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើន គួរអនុញ្ញាតឲ្យបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ

សូមអានព័ត៌មានលំអិតខាងក្រោម៖

Turbo tech solutions