នគរបាល​ស្រុក​ស្ទឹង​ហាវ​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​កំពុង​ជួប​ប្រទះ​ជំនន់​ទឹកភ្លៀង​ នៅ​ឃុំ​ទំនប់​រលក

80

ព្រះ​សីហ​នុ​៖​ ថ្ងៃ​អង្គារ​ ៨​កើត​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ តប​តាម​បញ្ជា​របស់​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​ស្ទឹង​ហាវ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ឆែ​ សាលី​ដេ​ន​ ជា​អធិការរង​អន្តរាគមន៍​ពិសេស​ និង​លោក​វរសេនីយ៍ត្រី​ កែវ​ រឿ​ន​ ជា​ជំនួយការ​ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​គ្រោះ​ធម្មជាតិ​ (​ជំនន់​ទឹកភ្លៀង​)​ ដែល​ស្ថិត​នៅ​ក្រុម​២១​ ភូមិ​០១​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ។​

កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​ស្ទឹង​ហាវ​ បាន​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ និង​ជួយ​ជញ្ជូន​សម្ភារ​ប្រើប្រាស់​របស់​ពួក​គាត់​ មក​កាន់​ទីទួល​សុវត្ថិភាព​ ដោយ​ជោគជ័យ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Turbo tech solutions