ក្រុមហ៊ុន Sinopharm ធ្វើតេស្តជោគជ័យលើថ្នាំគ្រាប់ព្យាបាលកូវីដ ប្រភេទស្រាលឬមធ្យម ពេលនេះរៀបចំផលិតហើយ

81

ចិន៖ លោក Zhang Yuntao អនុប្រធាននិងជាប្រធានអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន China National Biotec Group (CNBG) ដែលជាបុត្រសម្ព័ន្ធរបស់ Sinopharm បាននិយាយថា​ ថ្នាំនេះ មានប្រសិទ្ធភាពជាចម្បងលើអ្នកជំងឺដែលមានរោគសញ្ញាស្រាលឬមធ្យម។ វាផ្អែកលើទិន្នន័យពីការប្រើប្រាស់គ្រាអាសន្នរបស់ថ្នាំនេះ និងការសាកល្បងនាពេលបច្ចុប្បន្ន។

ថ្នាំទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងការក្លូនអង់ទីគ័រ ត្រូវបានប្រើដើម្បីបន្សាបមេរោគ និងកាត់បន្ថយការផ្ទុកវីរុសនៅក្នុងខ្លួនមនុស្ស។ នេះបើតាមការលើកឡើងរបស់លោក Zhang ប្រាប់ទូរទស្សន៍ CCTV កាលពីថ្ងៃសៅរ៍ទី១១ ខែកញ្ញា។

កាលពីដើមខែនេះ ក្រុមហ៊ុន Sinopharm បានឲ្យដឹងនៅក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ២០២១ថា ថ្នាំព្យាបាលកូវីដដំបូងគេបង្អស់របស់ពិភពលោក ដែលផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្ស បង្កើតឡើងពីប្លាស្មាពីអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយ នឹងត្រូវធ្វើតេស្តព្យាបាល ហើយពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ។

នេះបង្ហាញថា ក្រុមអ្នកស្រាវជ្រាវនិងផលិតថ្នាំចិន គឺស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងការស្រាវជ្រាវនិងផលិតថ្នាំព្យាបាលជំងឺកូវីដ-១៩៕

ប្រភព៖ Global Times

Turbo tech solutions