ក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីជូនគណបក្សកែទម្រង់កម្ពុជា ដែលមានលោក ប៉ុល ហំ ជាប្រធាន

53

ភ្នំពេញ៖ ទីបំផុត ! ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីជូន គណបក្សកែទម្រង់កម្ពុជាហើយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

គណបក្សថ្មីនេះ មានទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបង្កើតឡើងដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ដោយមានលោក ប៉ុល ហំ អតីតអនុប្រធាន CNRP ជាប្រធាន និងមានការចូលរួមពីអតីតថ្នាក់ដឹកនាំ CNRP មួយចំនួន។

លិខិតក្រសួងមហាផ្ទៃ បានបញ្ជាក់ថ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុទ្ធនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

Turbo tech solutions