ក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ

91

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលទើបទទួលបាននៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ។

ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កូនចៅមន្ត្រីរាជការជាតិ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នឹងត្រូវចាប់ផ្តើមចាក់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ទៅតាមទីតាំង កាលបិរច្ឆេទ និងពេលវេលា ក្នុងសេចក្តីជូនដំណឹងនេះ។

ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិក ស្ថានទូតនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ អន្តរជាតិ អ្នកឧកញ៉ា និងឧកញ៉ សូមទៅទទួលការចាប់វ៉ាក់សាំង នៅមន្ទីរពេទ្យកាល់ម៉ែត តាមពេលវេលា និងកាលបរិច្ឆេទ ដែលចាប់ពីថ្ងៃទី០៥ ដល់ ១៣ ខែតុលា ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ ដូសទី១ និងទី២ ដល់កូនចៅមន្ត្រីរាជការ និងកូនចៅប្រជាពលរដ្ឋក្រោមឱវាទរាជធានី-ខេត្ត ត្រូវបានកំណត់ដូចជា៖

– រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងកោះកុង ត្រូវរៀបចំចាក់ជូនក្រុមគោលដៅ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១តទៅ ដែលមានគម្លាតដូសទី១ និងទី២ គឺ២១ថ្ងៃ។ សម្រាប់ទីតាំងចាក់រដ្ឋបាលខេត្ត នឹងជូនដំណឹងរៀងៗខ្លួន។

– សម្រាប់ខេត្ត២១ផ្សេងទៀត ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១តទៅ ដែលមានគម្លាតដូសទី១ និងទី២ គឺ២១ថ្ងៃ សម្រាប់ទីតាំងចាក់រដ្ឋបាលខេត្តនឹងជូនដំណឹងរៀងៗខ្លួន។

ចំពោះឯកសារភ្ជាប់មកជាមួយនៅពេលចាក់រួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងបណ្ឌសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុកម្តាយ (ចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ)៕

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖

Turbo tech solutions