ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មាន ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា

97

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំវេទិកាពិភាក្សាសារព័ត៌មានតាមប្រពន្ធ័ស្យូម (Zoom Meeting) ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13)»

កម្មវិធីនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីលោក លុយ ដាវីត រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលកំពូលអាស៉ីអឺរ៉ុបលើកទី១៣ និងលោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយមានការសម្របសម្រួលដោយ លោក ពុយ គា អគ្គលេខាធិការ ក្លិបអ្នកកាសែតកម្ពុជា។

វេទិកានេះដែរត្រូវបានរៀបចំឡើងក្រោយពីក្លិបអ្នកកាសែតកម្ពុជា ទទួលបានសំណូមពរជាច្រើនពីអ្នកសារព័ត៌ និងមានគោលបំណងដើម្បីអ្នកសារព័ត៌មាន បានស្វែងយល់ដឹងអំពីការត្រៀមរៀបចំរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៉ី-អឺរុបលើកទី១៣ ដែលគ្រោងនឹងត្រូវរៀបចំធ្វើឡើងតាមរយៈ Zoom នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។

តាមរយៈវេទិកានេះ អ្នកសារព័ត៌មានទទួលបាននូវព័ត៌មានផ្សេងៗទៀតដូចជាប្រវត្តិ និង ខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប រួមទាំងសារប្រយោជន៍ដែលកម្ពុជានឹងទទួលបានក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣នេះ៕

Turbo tech solutions