រដ្ឋបាលខេត្តត្បូងឃ្មុំ បង្ហាញប្រវត្តិធ្វើដំណើរអ្នកកើតជំងឺកូវីដ ចំនួន៤នាក់ ដែលប៉ះពាល់មនុស្សសរុបជិត៨០នាក់

94

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹងមួយ បង្ហាញពីប្រវត្តិនៃការធ្វើដំណើរររបស់អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ ដែលរស់នៅខេត្តត្បូងឃ្មុំ និងបានប៉ះពាល់មនុស្សសរុប៧៩នាក់ ទាំងផ្ទាល់ និងប្រយោល។ នេះបើតាមសេចក្ដីជូនដំណឹង ដែលព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអនកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ៕

Turbo tech solutions