ឃាត់ខ្លួន​បុរស​៦​នាក់​​ ករណី​ជិះ​រថយន្ត​គេចខ្លួន​ពី​គោលដៅ​ត្រួតពិនិត្យ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក

36

​ព្រះ​សីហ​នុ៖​ ដោយ​អនុវត្ត​តាម​វិធានការ​បង្ការ​ទប់ស្កាត់​ការ​រី​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ នៅ​វេលា​ម៉ោង​២​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​ ចំណុច​គោលដៅ​ត្រួតពិនិត្យ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ លើ​ផ្លូវជាតិ​៤​ ក្នុងស្រុក​កំពង់​សីលា​ ដឹកនាំ​ដោយ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សីលា​ បាន​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ ពាក់ព័ន្ធ​ករណី​ គេចវេស​ពី​គោលដៅ​ត្រួតពិនិត្យ​ការ​ធ្វើ​ច​ត្តា​ឡី​​ស័ក​ ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មាន​រថយន្ត​១​គ្រឿង​ ម៉ា​កកូ​រូ​ឡា​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2G-7227​ បើក​គេច​ពី​ចន្លោះ​គីឡូ​ម៉ែ​ត​ 152-153​ ចូល​ទៅ​ផ្លូវ​ល្បឿន​លឿន​ ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ ឃុំ​កំពង់​សីលា​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​រថយន្ត​មាន​គ្នា​៥​នាក់​ បើកបរ​ដោយ​ជនជាតិ​ខ្មែរ​ និង​បុរស​ជនជាតិ​ចិន​៤​នាក់​ ដោយ​ពាក់​សំលៀក​បំពាក់​(​ឯកសណ្ឋាន​)​បន្លំ​ធ្វើ​ជា​ក្រុមការងារ​ផ្លូវ​ល្បឿន​លឿន​ ។​

​ជា​លទ្ធផល​នៃ​ការ​សាកសួរ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​សារភាព​ថា​ គឺ​រូបគេ​ធ្វើ​តាម​បញ្ជា​របស់​មេ​ក្លោ​ង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​។​ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវ​យ៉ាង​យកចិត្តទុកដាក់​ ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​បាន​បុរស​ជនជាតិ​ខ្មែរ​ ដែល​ជា​មេខ្លោង​ និង​រថយន្ត​១​គ្រឿង​ យក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​បន្ត​នីតិវិធី​ ។​
​បុរស​ទាំង​៦​នាក់​ខាងលើ​រួម​មាន​ ៖

១-​ឈ្មោះ​ អ៊ឹ​ង​ សេង​ល័ង​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ អ្នកបកប្រែ​ភាសា​ចិន​ និង​អ្នកម៉ៅការ​ដឹក​គ្រោះ​ក្រហម​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ មាន​កាន់​លិខិតឆ្លងដែន​លេខៈ​ 050967845​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​១​ សង្កាត់​២​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ (​មេខ្លោង​)​ ។​

២-​ឈ្មោះ​ រ៉ា​ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​កំពង់​រទេះ​ ឃុំ​កំពង់​រទេះ​ ស្រុក​ ស្ទឹង​សែន​ ខេត្តកំពុងធំ​ (​អ្នកបើកបរ​ដឹក​ជនជាតិ​ចិន​)​។​

៣-​ឈ្មោ​ Deng​ YuXin​ ភេទ​ ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EF1651430​ បម្រើ​ការងារ​នៅ​ភោជនីយ៍ដ្ឋាន​ សា​ ស៊ា​ន​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

៤-​ឈ្មោះ​ WANG​ RUI​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ចិន​ កាន់​លិខិត​ឆ្លង​លេខ​ EE​ 4261410​ បម្រើ​ការងារ​នៅ​ ភោជនីយ៍​
​ដ្ឋា​ន​ សា​ ស៊ា​ន​ ស្ថិត​នៅ​ភូមិ​១​ សង្កាត់​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

៥-​ឈ្មោះ​ Fang​ Chao​ ភេទ​ ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ ជន​ជាត​ចិន​ កាន់​លិខិតឆ្លងដែន​លេខ​ EH​ 1274335​ មុខរបរ​ធ្វើ​ការងារ​នៅ​កាស៊ីណូ​ ឆាង​ឆឹង​ ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

៦-​ឈ្មោះ​ Zhang​ JinJun​ ភេទ​ប្រុស​ អាយុ​ ៣៧​ឆ្នាំ​ កាន់​លិខិត​ឆ្លង​លេខ​ EG​ 9351663​ មុខរបរ​ធ្វើ​ការងារ​នៅ​កាស៊ីណូ​ ឆាង​ឆឹង​ ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​:​ រថយន្ត​ចំនួន​២​គ្រឿង​៖​ ១-​ ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2T-8385​ (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​ និង​២-​ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខៈ​ ភ្នំពេញ​ 2G-7227​ (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​ ។​

​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ ដែល​មេខ្លោង​បាន​សារភាព​ថា​ ខ្លួន​ធ្លាប់​ដឹក​ជនជាតិ​ចិន​ ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ​ ចំនួន​៣​លើក​រួច​មក​ហើយ​ ។​

​ចំពោះ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៤​នាក់​ខាងលើ​ បាន​សារ​ ភាព​ថា​ ពួក​ខ្លួន​បាន​ធ្វើ​ច​ត្តា​ឡី​សក្តិ​រួច​ហើយ​ ប៉ុន្តែ​ពុំ​មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ​ឡើយ​ ហើយ​ពួក​គេ​មាន​បំណង​ទៅ​ភ្នំពេញ​ រួច​បន្ត​ដើម្បី​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​បន្ត​តាម​នីតិវិធី​ ៕

Turbo tech solutions