នគរបាល​ស្រុក​មោងឫស្សី​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ក្នុង​ករណី​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​

112

​បាត់ដំបង​៖​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ សហការ​កម្លាំង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គារ​ នៃ​អធិការ​នគរបាល​ស្រុក​មោងឫស្សី​ បាន​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្ដែង​។​ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​ ០១​នាក់​ឈ្មោះ​ សាន​ ប្រុស​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ចុង​សំ​ណាយ​ ឃុំ​ជ្រៃ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២១​និង​៥០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​០៣​ ភូមិ​ពោធិ៍​២​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ចស​ថ្លា​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​០១​កូន​ថង​ ទម្ងន់​០,៨៤​ក្រាម​ ដែកកេះ​ចំនួន​០២​ ទូរ​សព្ទ័​ចំនួន​០១​គ្រឿង​ កញ្ចប់​បារី​ចំនួន​០១​ លុយ​ខ្មែរ​ចំនួន​៥០០០០៛(​ប្រាំ​ម៉ឺន​រៀល​)​ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ ។​

​ឆ្លង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ សាន​ ប្រុស​ និង​ដោយ​បានការ​អនុញ្ញាតិ​ពី​ឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ញៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​បាន​បន្ត​ប្រតិបត្តិការ​រហូត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ទៀត​ឈ្មោះ​ ឈុំ​ ដា​រ៉ូ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​ពោធិ៍​២​ ឃុំ​គារ​ ស្រុក​មោងឫស្សី​ ។​

ជា​លទ្ធផល​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​ ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង​ ដែកកេះ​ចំនួន​០២​ ថង់​សំរាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​​បំពង់​កែ​ច្នៃ​ ឧបករណ៍​សំរាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​ និង​កូន​កាបូប​ព​ណ៍​ខ្មៅ​ចំនួន​០១​។​

បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​រួម​និង​វត្ថុ​តាង​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕

Turbo tech solutions