ក្រសួងសុខាភិបាល ប្រកាសជាផ្លូវការពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់ទៀត ដោយសារជំងឺកូវីដ១៩

245

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញប្រកាសជាផ្លូវការពីការបញ្ជាក់ពីការស្លាប់របស់អ្នកជំងឺកូវីដ១៩ ចំនួនពីរនាក់ទៀត ដោយសារជំងឺកូវីដ១៩។ មរណភាពនេះ ធ្វើឱ្យអ្នកជំងឺ ១៦នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩។

ករណីស្ត្រីជនជាតិខ្មែរអាយុ៧០ឆ្នាំដែលរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ ហើយអ្នកជម្ងឺត្រូវបានដាក់អោយសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត ។នៅថ្ងៃទិ២៦ ខែមិនា ឆ្នាំ២០២១ ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរអ្នកជម្ងឺត្រូវក្រុមគ្រូពេទ្យបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាព កម្ពុជា-សូវៀត ។តាមការសន្និដ្ឋានរបស់គ្រូពេទ្យគឺស្ត្រីអាយុ៧០ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដោយសារស្ត្រីរូបនេះមានជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសឈាមប្រចាំកាយ រួមទាំងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរដោយសារវីរុសកូវីដ១៩ ។

និងករណីស្ត្រីជនជាតិខ្មែរអាយុ៦៧ឆ្នាំ ដែលរស់នៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ហើយអ្នកជម្ងឺត្រូវបានដាក់អោយសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ។តាមការសន្និដ្ឋានរបស់គ្រូពេទ្យគឺស្ត្រីអាយុ៦៧ឆ្នាំខាងលើនេះបានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដោយសារស្ត្រីរូបនេះមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតសងខាងធ្ងន់ធ្ងរដោយសារវីរុសកូវីដ១៩ ។

ក្រសួងសុខាភិបាល ក៏សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព ។

Turbo tech solutions
HQP